រំឭកទៅ កាលពីចុង ឆ្នាំ ២០២០ តារាសម្ដែងស្រីកូរ៉េល្បី Son YeJin បានប្រកាសពីទំនាក់ទំនងស្នេហារបស់នាងជាមួយតារាសម្ដែងលោក HyunBin ខណៈអ្នកទាំងពីរសម្រេចដឹកដៃគ្នាចូលរោងមង្គលនៅដើមឆ្នាំ ២០២២។

ថ្មីៗ នេះ កម្មវិធី “Free Doctor” របស់ស្ថានីយទូរទស្សន៍ tvN ក៏បានទម្លាយពីរូបភាពផ្ទះរបស់ HyunBin និង Son YeJin ដែលអ្នកទាំងពីររស់នៅក្រោយរៀបមង្គលការ។ ផ្ទះនោះត្រូវបានរាយការណ៍ថាមានតម្លៃប្រមាណជាង ៤ លានដុល្លារអាមេរិក ស្ថិតនៅភូមិ Achiwul តំបន់ Gyeonggi-do ដែលធ្វើដំណើរប្រមាណ ៣០ នាទីប៉ុណ្ណោះពីទីក្រុង សេអ៊ូល។

ជាមួយគ្នាដែរ ភូមិ Achiwul តំបន់ Gyeonggi-do ត្រូវបានរាយការណ៍ជាតំបន់ដែលតារាកូរ៉េល្បីៗ ជាច្រើនរស់នៅដូចជា តារាស្រី Han SoHee និងលោក J.Y Park ជាដើម។





គួរបញ្ជាក់ បើយោងតាមប្រភពព័ត៌មានកូរ៉េ Kbiz បានឱ្យដឹងថា ផ្ទះនេះតារាប្រុស HyunBin បានទិញតាំងតែពីឆ្នាំ ២០២១ មកម្ល៉េះ និងបង់ជាសាច់ប្រាក់សុទ្ធភ្លាមៗតែម្ដង។ ភ្លាមៗ រូបលោកបានបដិសេដថា វាមិនមែនជាផ្ទះសម្រាប់រស់នៅក្រោយរៀបការអ្វីឡើយ។ ប៉ុន្ដែបើតាមប្រភពផ្ទៃក្នុងបច្ចុប្បន្ន HyunBin និង Son YeJin កំពុងតែរស់នៅយ៉ាងមានក្ដីសុខជាមួយកូនតូចនៅផ្ទះនេះ៕























Account
Security
Favourite Content