ចង់បានសុខភាពល្អ សាក ៥ វិធីនេះជួយឱ្យញ៉ាំទឹកបានច្រើនជាងមុន

ជាទូទៅរាងកាយគឺពិតជាត្រូវការទឹកយ៉ាងចាំបាច់បំផុតដោយសារវាអាចជួយចិញ្ចឹមស្បែក បណ្ដេញជាតិពុល ព្រមទាំងកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗផងដែរ។ ប៉ុន្តែប្រសិនបើយើងមិនបានផឹកទឹកបានគ្រប់គ្រាន់នោះទេ វានឹងធ្វើឱ្យរាងកាយអស់កម្លាំង ឈឺក្បាល ឬពិបាកដកដង្ហើមជាដើម។ ដូច្នេះថ្ងៃនេះ A.M.S នឹងចែករំលែកនូវ ៥ វិធីជួយឱ្យផឹកទឹកបានច្រើនជាងមុន៖

១. សាកល្បងទឹកម៉ាកផ្សេង

ទោះបីជាការផឹកទឹកគឺល្អបំផុតសម្រាប់សុខភាព ប៉ុន្តែពេលខ្លះទឹកដែលនៅក្នុងដបផ្សេងគ្នាអាចផ្ដល់នូវរសជាតិខុសគ្នាមិនថាធ្វើទឹកធម្មតា ឬទឹករ៉ែនោះទេ។ ដូច្នេះយើងគួរតែស្វែងរករសជាតិទឹកមួយណាដែលខ្លួនចូលចិត្ត ហើយផឹកឱ្យជាប់។

២. ដាក់ទឹកជិតខ្លួន

ពេលខ្លះមធ្យោបាយដែលអាចឱ្យយើងផឹកទឹកបានច្រើនគឺត្រូវដាក់វាជិតខ្លួន។ ការធ្វើបែបនេះប្រៀបដូចជាការរំឭកដល់ខ្លួនឯងថាត្រូវផឹកទឹកឱ្យបានច្រើនដូច្នោះដែរ។

៣. បន្ថែមរសជាតិបន្តិច

ការលាយទឹកជាមួយក្រូចឆ្មារ ផ្លែឈើ ឬបន្លែផ្សេងៗមិនត្រឹមតែបន្ថែមតម្លៃអាហារូបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនរសជាតិទឹកបានទៀតផង។ ដោយសារក្លិនឈ្ងុយក្នុងទឹកទើបមិនធ្វើឱ្យយើងមានអារម្មណ៍ធុញទ្រាន់ក្នុងការផឹក និងផឹកបានច្រើនជាងមុនទៀតផង។

៤. ធ្វើឱ្យទៅជាទម្លាប់

វិធីឱ្យកាន់តែងាយស្រួលបន្ថែមទៀតគឺត្រូវធ្វើវាឱ្យទៅជាទម្លាប់ ឧទាហរណ៍ដូចជាការផឹកទឹកមុន ឬក្រោយអាហារជាដើម។ ការបង្កើតទម្លាប់បែបនេះមិនត្រឹមតែល្អសម្រាប់ខ្លួនឯងនោះទេ វាក៏អាចជួយឱ្យយើងផឹកទឹកបានគ្រប់គ្រាន់ជាងមុនផងដែរ។

៥. ញ៉ាំអាហារដែលមានជាតិទឹកច្រើន

ប្រសិនបើការញ៉ាំទឹកឱ្យបាន ៨ កែវក្នុងមួយថ្ងៃធ្វើឱ្យយើងពិបាក ដូច្នេះយើងអាចជ្រើសរើសយកវិធីផ្សេងទៀតដូចជាការទទួលទានអាហារដែលមានជាតិទឹក។ ដូច្នេះយើងគួរតែព្យាយាមបន្ថែមអាហារដែលមានជាតិទឹកមួយចំនួនដូចជាឪឡឹក សាឡាដ ប៉េងប៉ោះ ឬត្រសក់ជាដើមដើម្បីទទួលបានសារធាតុចិញ្ចឹម និងបរិមាណជាតិទឹកគ្រប់គ្រាន់ក្នុងមួយថ្ងៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុអ្វីកែវទឹករក្សាសីតុណ្ហភាព Stanley ក្លាយជាកែវទឹកដ៏ពេញនិយមបំផុតនៅពេលនេះ? 

នៅដើមឆ្នាំ 2024 មនុស្សម្នាសំរុកដណ្ដើមគ្នាទិញកែវទឹក Stanley “Winter Pink” ទំហំ ៤០អោន (ប្រមាណ ១.២លីត្រ)។ ដោយមានអ្នកខ្លះបោះតង់ចាំនៅចំណតឡាន និងបន្តតម្រង់ជួរយ៉ាងវែងអន្លាយ។

Tommy Hilfiger បង្ហាញរូបភាព ជី ដេវីត និង ទេព បូព្រឹក្ស ពេញៗមុខតែម្ដង!

បើ​ទោះ​ជា​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ Tommy Hilfiger’s Spring/Summer 2025 បាន​បញ្ចប់​ទៅ​ក៏​ពិត​មែន តែ​សកម្មភាព​របស់​តារា​ៗ​ដែល​ចូលរួម​របស់​ប្រេន​អាមេរិក​មួយ​នេះ មិន​ទាន់​ចប់​ឡើយ។ ទាំង ងួន ចាន់ដេវីត និង ទេព

Charmaine Sheh វ៉ាមុខ Zhao Lusi ដណ្ដើមបានពានតួឯកស្រីឆ្នើមនៅអាស៊ី ព្រោះរឿង “រាជិនីសារព័ត៌មាន”

ភាពជោគជ័យនៃរឿងភាគ “រាជិនីសារព័ត៌មាន” បានជួយឱ្យតារាស្រីហុងកុង Charmaine Sheh និង Samantho Ko ឈ្នះបានពានរង្វាន់មាសពីកម្មវិធីពានរង្វាន់មាតិកាអាស៊ី Content Asia ឆ្នាំ២០២៤

ខានឃើញយូរ  Nikocado Avocado បង្កការភ្ញាក់ផ្អើលក្រោយស្រកទម្ងន់ ១១៤ គីឡូ

ក្រោយពីបាត់មុខអស់រយៈពេល ៣ខែនៅលើ YouTube លោក Nikocado Avocado ត្រឡប់មកវិញជាមួយនឹងវីដេអូដែលមានចំណងជើងថា “Two steps ahead” ជាមួយនឹងរូបរាងថ្មីរបស់លោក ក្រោយស្រកទម្ងន់អស់ ២៥០ផោន (ប្រមាណ ១១៤គីឡូក្រាម)។

សារ៉ាយ សក្ខណា កូនក្នុងផ្ទៃជិតគ្រប់ខែ តែរាងនៅស្អាតធម្មតា មើលសឹងមិនដឹងកំពុងពពោះ

តារា​សម្ដែង សារ៉ាយ សក្ខណា ដែល​នៅ​ទទួល​បាន​ការ​គាំទ្រ​មិន​ស្រកស្រុត បើ​ទោះ​ជា​ពេល​នេះ​មាន​ស្វាមី និង​កូន​ទី​៣​ក្នុង​ផ្ទៃ​ក៏ដោយ។ មិន​ត្រឹម​រក្សា​ប្រជាប្រិយភាព​បាន​នោះ​ទេ សក្ខណា ក៏​នៅតែ​រក្សា​រាង​បាន​មិន​ឡើង​ទម្ងន់​ខ្លាំង​ដូច​អ្នក​

Jennie ក្រុម BLACKPINK នឹងត្រលប់មកវិញនៅខែតុលានេះ ក្រោយចុះកុងត្រាជាមួយ Columbia Records 

សមាជិកក្រុម Blackpink “Jennie Kim” បានចុះកុងត្រាជាសិល្បករទោលជាមួយក្រុមហ៊ុន Columbia Records ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង Oddatelier ដោយគ្រោងនឹងចេញបទចម្រៀងទោលថ្មីក្នុងខែតុលានេះ

ទើបបង្ហាញមុខ វីដេអូចម្រៀងដំបូងរបស់ក្រុម MEOVV ផ្ទុះការគាំទ្រទទួលបានអ្នកចូលមើល ១០ លាននាក់ត្រឹមរយៈពេល ២ ថ្ងៃ

ដូចដែលបានរំពឹងទុកការបង្ហាញខ្លួនជាលើកដំបូងរបស់ក្រុមនារី MEOVV ពិតជាធ្វើឱ្យវិស័យខេប៉ុបមានភាពរជើបរំជួលពិតមែន។ ហេតុនេះហើយទើបក្រុមចម្រៀង

តាមរយៈភាពជោគជ័យនៃតន្រ្តី K-pop តើក្រុមហ៊ុនអាជីវកម្មផ្សេងៗអាចសិក្សាអ្វីខ្លះពីវិស័យនេះ? 

អ្នកគាំទ្ររាប់ម៉ឺននាក់កំពុងស្រែកហ៊ោ ដោយមានសម្លៀកបំពាក់ គ្រឿងតុបតែង និងអំពូលភ្លើង(lightsticks) ដូចគ្នា ជាមួយនឹងរាងកាយគ្រវីចុះឡើងទៅតាមចង្វាក់ដែលកំពុងតែប្រគំឡើងនៅលើឆាកតន្ត្រីរបស់តារា K-pop ក្នុងដួងចិត្តរបស់ខ្លួន។

វ័យ ៣២ឆ្នាំ Selena Gomez ក្លាយជាមហាសេដ្ឋីមានទ្រព្យពាន់លានដុល្លារ តែមិនមែនដោយសារតែសិល្បៈ

តារាសម្តែង ចម្រៀង និងជាសហគ្រិនវ័យ ៣២ ឆ្នាំ Selena Gomez ទើបតែសម្រេចបានជោគជ័យដ៏ធំផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យនាងក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតមួយរូបនៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន ​​