បង្ហាញខ្លួនក្នុងកម្មវិធី ‘Noon’s Hope Song with Kim Shin Young’ របស់វិទ្យុ MBC FM4U កាលពីថ្ងៃទី ៧ ខែឧសភា តារាស្រីកូរ៉េ HyunA បានបង្ហាញពីទម្លាប់ហាត់ប្រាណដ៏តឹងរ៉ឹងរបស់នាងនាពេលបច្ចុប្បន្ន។

ស្របពេលត្រៀមខ្លួនសម្រាប់ការវិលត្រលប់មកឆាកតន្ត្រីវិញ HyunA បានប្រាប់ថាមួយរយៈចុងក្រោយនាងផ្ដោតលើការហាត់ប្រាណមែនទែន។ នាងបាននិយាយថា៖ “ខ្ញុំហាត់ជាមួយគ្រូបង្ហាត់របស់ខ្ញុំមួយម៉ោងក្នុងមួយថ្ងៃ ហើយបន្ទាប់មកខ្ញុំដើរប្រហែលប្រាំមួយម៉ោង” ដោយបានបន្ថែមថាឥឡូវនេះមានស្បែកជើងច្រើនដែលអំណោយផលល្អសម្រាប់ការរត់។
HyunA សារភាពថា ការហាត់ប្រាណជើងគឺពិតជាលំបាកជាពិសេសសម្រាប់នាង ដោយនិយាយថា៖ “ខ្ញុំពិតជាស្អប់ម៉ាស៊ីន Squat ណាស់ វាធ្វើឱ្យខ្ញុំចង់ក្អួត”។ នៅពេលដែល Kim Shin Young សួរថាតើនាងហាត់ប្រាណពេលពោះទទេឬអត់ HyunA បានឆ្លើយតបថា៖ “ឥឡូវនេះ ខ្ញុំកំពុងព្យាយាមសម្រកទម្ងន់ ដូច្នេះខ្ញុំញ៉ាំតិចបំផុតតាមដែលអាចធ្វើបាន ហើយផ្តោតលើការធ្វើលំហាត់ប្រាណ” ។

ពាក់ព័ន្ធនឹងសកម្មភាពផ្សេងៗវិញ បន្ទាប់ធ្លាប់បានរៀបចំការតាំងពិព័រណ៍សិល្បៈផ្ទាល់ខ្លួនមួយHyunA បានប្រាប់ថា ឥឡូវនេះនាងបានបង្វែរការចាប់អារម្មណ៍មកធ្វើអ្វីថ្មីៗច្រើនទៀតដូចជានិពន្ធចម្រៀង ឡើងភ្នំ និងរត់ម៉ារ៉ាតុង។
ប្រឡូកខ្លួនក្នុងវិស័យខេប៉ុបអស់រយៈពេល ១៨ ឆ្នាំមកនេះ ក្រៅតែពីបទចម្រៀងជាមួយក្រុម 4minute តារាស្រីវ័យ ៣២ ឆ្នាំរូបនេះបានទទួលការគាំទ្រតាមរយៈការចេញបទចម្រៀងទោលល្បីៗជាច្រើនដូចជា ‘Change’, ‘Bubble Pop!,’ ‘Red,’ និង ‘Lip & Hip’ ដែលភាគច្រើនសុទ្ធតែមានក្បាច់រាំនិងស្ទីលសម្លៀកបំពាក់បែបសិចស៊ី។
កាលពីថ្ងៃទី៣០ ខែមេសា នាងទើបតែទម្លាក់បទចម្រៀងថ្មីមួយបទមានចំណងជើងថា “Mrs. Nail” សម្រាប់ការវិលត្រលប់មកឆាកតន្ត្រីវិញលើកដំបូងរបស់ខ្លួនបន្ទាប់ពីបានរៀបការជាមួយស្វាមីគឺអតីតសមាជិកក្រុម Hightlight, Yong Junhyung កាលពីខែតុលាឆ្នាំមុន ៕























Account
Security
Favourite Content