HyunBin រៀបរាប់ពីជីវិតក្រោយរៀបការធ្វើឱ្យអ្នកគាំទ្រច្រណែនគ្រប់ៗគ្នា

តារាសម្ដែងប្រុសកូរ៉េល្បីលោក Hyunbin ក្រៅពីជោគជ័យក្នុងអាជីពជាអ្នកសិល្បៈ មហាជនក៏សង្កេតឃើញថាជីវិតគ្រួសាររបស់លោកកាន់តែមានភាពផ្អែមល្ហែម និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃផងដែរក្រោយពីរៀបការជិតបាន ១ ឆ្នាំ។

ថ្មីៗ នេះ តារាប្រុស HyunBin បានផ្ដល់បទសម្ភាសន៍ជាមួយខាងទស្សនាវដ្ដីម៉ូតសម្លៀកបំពាក់ដែលនិយាយរៀបរាប់ពីការងារសិល្បៈ និងជីវិតគ្រួសារ។ នេះបើយោងតាមប្រភពព័ត៌មាន SBS Star។

ក្នុងឱកាសនោះ លោកបានលើកឡើងពីភាពយន្ដថ្មីរបស់លោកចំនួន ២ ដែលត្រៀមចាក់បញ្ចាំងក្នុងឆ្នាំ ២០២៣ វាពិតជាធ្វើឱ្យលោកមានអារម្មណ៍រំភើប និងរីករាយយ៉ាងខ្លាំង។ ចំពោះការងាររបស់លោកហាក់មិនមានបញ្ហាអ្វីឡើយ ផ្ទុយមកវិញមានតែឱកាសល្អៗ ក្នុងការសម្ដែងរួមការងារជាមួយក្រុមការងារ និងមិត្ដរួមអាជីពដែលមានទេពកោសល្យ។

ក្រឡេកមកមើលពីជីវិតគ្រួសារវិញ លោកពិតជាមានរឿងជាច្រើនចង់និយាយ។ ជីវិតរបស់លោកហាក់មានភាពស្រស់បំព្រងជាងមុន និងមិនសូវមានទុក្ខកង្វល់នោះទេ សូម្បីតែភាពខ្មៅស្រអាប់ដែលតែងមានលើមុខដោយសារបញ្ហាស្ដ្រេសក៏លែងមានទៀតដែរ។ លោកបានមើលឃើញពីរឿងដែលមិនធ្លាប់ឃើញ និងឮសំឡេងដែលមិនធ្លាប់ឮពីមុន ជីវិតគ្រួសារធ្វើឱ្យផ្លូវចិត្តរបស់លោកមានភាពរីករាយជាងមុនច្រើនខ្លាំង។

លោកបន្ថែមថា​៖ នៅពេលដែលចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ លោកមានអារម្មណ៍ក្ដីសុខ អារម្មណ៍មួយនេះពិតជាពិបាកក្នុងការរៀបរាប់ឱ្យត្រូវ ហើយមិនអាចរកអ្វីមកប្រៀបបានឡើយ។ អារម្មណ៍មានគ្រួសារពេញលេញមួយពិតជាមានសុភមង្គល។

បកត្រឡប់ទៅកាន់ដើមឆ្នាំ ២០២២ តារាប្រុស Hyunbin បានដឹកដៃតារាស្រី Son YeJin ដែលជាដៃគូសម្ដែងរបស់ខ្លួនក្នុងរឿងភាគល្បី “Crush Landing On You” ចូលរោងមង្គលការដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនមានក្ដីរំភើប និងជូនពរអ្នកទាំងពីរគ្រប់គ្នាៗ។ នៅខែ ធ្នូ ឆ្នាំ ២០២២ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន