Hyomin សមាជិកក្រុម T-ara នឹងរៀបការនៅខែមេសាខាងមុខនេះ។

សារព័ត៌មានកូរ៉េ Sports Kyunghyang នៅថ្ងៃទី ១១ ខែកុម្ភៈ បានរាយការណ៍ថាអតីតសមាជិកក្រុម T-ara Hyomin នឹងរៀបការនៅថ្ងៃទី ៦ ខែមេសានៅទីក្រុងសេអ៊ូល។
ផ្អែកតាមប្រភពខាងលើ គូដណ្តឹងរបស់ តារាស្រីវ័យ ៣៥ឆ្នាំរូបនេះមិនមែនជាសិល្បករឬបុគ្គលល្បីនោះទេ ប៉ុន្តែគឺជាអ្នកធ្វើការផ្នែកហិរញ្ញវត្ថុ និងត្រូវបានគេនិយាយថាមានរូបរាងសង្ហា។ Hyomin បានសម្រេចចិត្តរស់នៅជាមួយលោក បន្ទាប់ពីត្រូវបានទាក់ទាញដោយទឹកចិត្តល្អ និងអត្តចរិតរបស់លោក។
ពិធីមង្គលការរបស់ពួកគេនឹងត្រូវរៀបចំជាលក្ខណៈឯកជនដែលចូលរួមដោយមិត្តភ័ក្ដិជិតស្និទ្ធប៉ុណ្ណោះ។
គួររំឭកថា Hyomin បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម T-ara ក្នុងឆ្នាំ ២០០៩ ហើយទទួលបានប្រជាប្រិយភាពជាមួយនឹងបទល្បីៗដូចជា “Lies” “Roly-Poly” និង “Bo Peep Bo Peep” ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងក៏បានរកឃើញជោគជ័យក្នុងនាមជាអ្នកជំនួញផងដែរ។
Hyomin នឹងក្លាយជាសមាជិកទី ៤ របស់ T-ARA ដែលបានរៀបការ បន្ទាប់ពីអតីតសមាជិក Soyeon បានរៀបការនៅឆ្នាំ ២០២២, Jiyeon បានរៀបការនៅឆ្នាំ ២០២២ ប៉ុន្តែបានលែងលះគ្នានៅឆ្នាំ ២០២៤ និង អតីតសមាជិក Ahreum បានរៀបការជាលើកដំបូងក្នុងឆ្នាំ ២០១៩ ប៉ុន្តែបានលែងលះ និងរៀបការម្តងទៀតនៅឆ្នាំ ២០២៣ ៕

























Account
Security
Favourite Content