តារាកំប្លែងនាយ កុយ ធ្លាក់ខ្លួនឈឺ វះកាត់ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

តារា​កំប្លែង​ជើង​ចាស់ល្បីតាំងពីទសវត្ស​​រ៍ ៨០-៩០ ​នាយ ​កុយ ​ដែល​មាន​ឈ្មោះ​ពិត ​ជួង ​ជី​ ​ពេល​នេះ​កំពុង​ធ្លាក់​ខ្លួន​ឈឺ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ដោយ​សារ​តែ​មាន​បញ្ហា​សុខភាព​ភ្លាមៗ​ដែល​តម្រូវ​ត្រូវ​វះ​កាត់​។​​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​​ នាយ​កុយ​ បាន​ជូន​ដំណឹង​អំពី​ស្ថានភាព​សុខភាព​របស់​លោក​ដែល​តម្រូវ​ធ្វើ​ការ​វះ​កាត់​ជា​បន្ទាន់​​ និង​សុំ​ផ្អាក​សកម្មភាព​ការងារ​ភ្លាម​ៗ​នៅ​ផេក​ផ្ទាល់​ខ្លួន​របស់​លោក​។​​​ ក្រោយ​ការ​ជូន​ដំណឹង​យ៉ាង​តក់​ក្រហល់​មួយ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​សុខភាព​តារា​កំប្លែងជើងចាស់ និង​បាន​ជូន​ពរ​ឱ្យ​​​ឆាប់​ជា​សះ​ស្បើយ​ត្រឡប់​មក​វិញ​។​

មិន​តែ​ប៉ុណ្ណោះ​ ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ខាង​សមាគម​សិល្បករ​ខ្មែរ​បាន​ខ្នះ​ខ្នែង​រៀប​ចំ​ក្រុម​ការងារ​ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខលោក​ដោយ​ផ្ទាល់ និង​បាន​រៀប​ចំ​កញ្ចប់​ថវិកា​​ជា​ចំណែក​ក្នុង​ការ​សម្រាល​បន្ទុក​ថ្លៃ​ព្យាបាល​ដោយ​ក្នុង​នោះ​ខាង​សមាគម​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ ១ ​លាន​រៀល​ព្រម​ជាមួយ​កញ្ចប់​ថវិកា​ផ្ទាល់​ពី​លោក​ជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ​ ចំណាន​ គិត​ម៉េង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​ ​១ លាន​រៀល​បន្ថែម​ផង​ដែរ​។​​

ក្រោយ​មក​ទៀត​ តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​អាខោន​ហ្វេសបុក San Prum បាន​​ជម្រាប​ជូន​ពី​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​ នាយ​កុយ​ បន្ទាប់​ពី​ទទួល​ការ​វះ​កាត់​ដុំ​សាច់​ក្នុង​ក្រពះ​ហាក់​នៅ​មិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ​នោះ​ទេ។​

យ៉ាង​ណា​មិញ​ មុន​នេះ​បន្តិច​តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​អាខោន​កូន​ស្រី​របស់​តារា​កំប្លែង​នាយ​ កុយ​ បាន​បង្ហាញ​អំពី​ស្ថានភាព​របស់​លោក​នៅ​លើ​គ្រែ​ពេទ្យ​ជាមួយ​ទឹក​មុខ​រាង​ស្រស់​ស្រាយ​ជាង​ពី​ម្សិល ​​ខណៈ​លោក​ទើប​ទទួល​ការ​វះ​កាត់ ​និង​មិន​ទាន់​អាច​ហូប​អ្វី​បាន​នោះ​ទេ៕​​

រូបភាព៖ លី កា និង KOY Music Entertainment នាយកុយ តន្រ្តីសម័យនិងបុរាណ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *