យោងតាមការចុះផ្សាយរបស់ News1 នៅថ្ងៃទី១ ខែមិថុនា Hyeri មានអគារតម្លៃខ្ពស់ពីរនៅក្នុងតំបន់ Gangnam ទីក្រុងសេអ៊ូល ដោយការវិនិយោគនេះ តារាចម្រៀង និងតារាសម្ដែងអាចនឹងរកប្រាក់ចំណេញបានប្រមាណ ៦ពាន់លានវ៉ុន ឬប្រមាណ ៤. ៤លានដុល្លារអាមេរិក។

ជាក់ស្ដែង សារព័ត៌មាន News1 បានទម្លាយថា Hyeri គឺជាម្ចាស់អាគារស្នា្កក់មួយកន្លែង ដែលបានទិញតាំងតែពីខែសីហា ឆ្នាំ ២០២២ មកម៉្លេះ ក្នុងតម្លៃ ៧.៧៥ ពាន់លានវ៉ុន ឬប្រមាណ ៥.៧ លានអាមេរិក បូករួមទាំងថ្លៃរុះរើ និងតុបតែងបន្ថែមទៀត តារាស្រីវ័យ ៣០ឆ្នាំរូបនេះ បានវិយោគសរុបប្រមាណ ១០.៧ ពាន់លានវ៉ុន ឬប្រមាណ ៧.៨ លានដុល្លារអាមេរិក។
ស្ថិតនៅចំណុចសំខាន់នៃទីក្រុងសេអ៊ូល ក្នុងតំបន់ Gangnam អាគាររបស់សមាជិកក្រុម Girl’s Day រូបនេះ ជាប្រភេទអគារស្នាក់បែងចែកជាច្រើនបន្ទប់ និងមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីស្ថានីយរថភ្លើង Seonjeongneung និងស្ថានីយ Gangnam-gu Office។

លោក Kim Kyung-hyun អ្នកជំនាញអចលនទ្រព្យ បានរៀបរាប់ថា អគារសាងសង់ថ្មីនៅទីតាំងខាងលើអាចនឹងលក់ចេញក្នុងតម្លៃប្រមាណ ២៩ម៉ឺនដុល្លារអាមេរិក និងអាចដាក់ជួលមួយខែបាន ២២០០០ដុល្លារអាមេរិកក្នុងមួយបន្ទប់។ ដូច្នេះ បើសិនជា Hyeri អាចលក់បន្ទប់នៅក្នុងអាគារនេះបានទាំងអស់ក្នុងរយៈពេល ៣ឆ្នាំ នឹងអាចរកកម្រៃបានប្រមាណ ៣ពាន់លានវ៉ុន ឬប្រមាណ ២.២ លានដុល្លារអាមេរិក។
នេះមិនមែនជាការបណ្តាក់ទុនលើកដំបូងរបស់ Hyeri ទៅលើអចលនទ្រព្យនោះទេ។ ជាក់ស្ដែងកាលពីចុងឆ្នាំ ២០២០ Hyeri ក៏បានទិញអាគារមួយក្នុងតំបន់តែមួយនេះដែរ ដោយអ្នកជំនាញបានប៉ាន់ស្មានថា តារាស្រីរូបនេះក៏នឹងអាចរកប្រាក់ចំណេញបានដូចគ្នាគឺ ៣ពាន់លានវ៉ុន ឬប្រមាណ ២.២ លានដុល្លារអាមេរិក ពីអគារនេះដែរ៕

























































Account
Security
Favourite Content