ជារឿងគួរឲ្យភ្ញាក់ផ្អើល វណ្ណដា បានព្យាករក្រុមឈ្នះ Champions League 2025 ត្រឹមត្រូវ តាំងពីមុនការប្រកួតជិត១ខែមុនមកម្ល៉េះ។ ពេលការប្រគំតន្ត្រីត្រីវិស័យរបស់ខ្លួនកាលពីដើមខែមុន វណ្ណដា បានពាក់អាវ I love Paris ហើយក៏មានអ្នកគាំទ្រសួរថា ឆ្នាំនេះ Paris Saint Germain អាចលើកពាន UCL អត់?

ម្ចាស់បទ «អាត្មា» បានតប comment ដោយប្រើប្រាស់ Facebook ផ្ទាល់ខ្លួនមិនស្ទាក់ស្ទើរថា ១០០%។ ជាក់ស្ដែងលទ្ធផលនៃការប្រកួតរវាងក្រុម PSG និង Inter Milan កាលពីវេលាម៉ោង២ រំលងអាធ្រាត្រថ្ងៃ ៣១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ បានលើកពាន Champions League 2025 លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប ជាមួយនឹងគ្រាប់បាល់ ៥-០ ទល់ជាមួយក្រុមអ៊ីតាលី Inter Milan។
វណ្ណដា ឯណោះ គ្រាន់តែចប់លទ្ធផលប្រកួតភ្លាម បានបង្ហោះ Caption ខ្លី តែមានន័យជ្រៅដែលសំដៅការព្យាករមុនកាលប្រកួតដែលថា Paris Saint Germain លើកពាន UCL ១០០% មែន។ អ្នកគាំទ្រកំពូលតារារ៉េប និងខ្លះទៀតជាអ្នកគាំទ្រក្រុម PSG ពិតជាសប្បាយជាមួយលទ្ធផលការប្រកួត ហើយខ្លះទៀតបញ្ចេញមតិរបៀបលេងសើច តែក្នុងន័យសរសើរថា វណ្ណដា ពិតជាពូកែខ្លាំងមិនត្រឹមក្នុងវិស័យតន្ត្រីហ៊ីបហ៊ប សូម្បីតែជ្រើសក្រុមលើកពានក៏ត្រូវដែរ។


ពិតណាស់ថាតារារ៉េបជួរមុខក្នុងប្រទេស វណ្ណដា ជ្រើសរើស PSG ជាក្រុមឈ្នះពាន Champions League 2025 ដោយសារតែគាំទ្រ ហើយមួយវិញទៀត Rapper ជួរមុខរូបនេះ ធ្លាប់បានទៅសម្ដែងនៅប៉ារីសប្រទេសបារាំងកាលពីឆ្នាំ ២០២៤ ក្នុងពិធីបិទកីឡាអូឡាំពិករដូវក្ដៅ រហូតសាយភាយឈ្មោះតារាខ្មែររូបនេះលើអឺរ៉ុបផងដែរ៕


រូបភាព៖ Vann Da និងអ៊ីនធឺណេត


















































Account
Security
Favourite Content