HYBE បើកកាមេរ៉ាសុវត្ថិភាព ក្រោយការចោទប្រកាន់របស់  Hanni សមាជិក NewJeans

កាលពីថ្ងៃទី១១ ខែកញ្ញានេះ ក្រុមចម្រៀងស្រីរបស់កូរ៉េខាងត្បូង NewJeans បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីពួកគេបានធ្វើការ Live នៅលើ YouTube ទាក់ទងនឹងការដកតំណែងពីអតីត CEO Min Hee Jin ជាមួយនឹងការព្រងើយកន្តើយពីសំណាក់ HYBE និងCEOថ្មី Ju Young Kim របស់ ADOR។ 

ក្នុងគ្រាមួយនៃការផ្សាយផ្ទាល់នោះ Hanni ដែលជាសមាជិកម្នាក់របស់ NewJeans បានរំឭកដល់កាលដែលអ្នកគ្រប់គ្រងនៃក្រុមចម្រៀងមួយ ប្រាប់ឱ្យសមាជិកនៃក្រុមនោះមិនឱ្យអើពើនឹងនាង។ ក្រោយមកនាងក៏បានយកហេតុការណ៍នេះទៅប្រាប់ដល់ CEOថ្មី Ju Young Kim តែបែរជានាងព្យាយាមបញ្ចប់រឿងទាំងគ្មានដំណោះស្រាយ ដោយលើកឡើងថានាងគ្មានភស្តុតាងគ្រប់គ្រាន់ ហើយវាបានហួសពេលទៅហើយ។ 

បើទោះបីជា Hanni មិនបានបញ្ជាក់ថាជាក្រុមណាមួយឱ្យពិតប្រាកដ ឬបង្ហើបព័ត៌មានអ្វីមួយដែលអាចទាយដឹងថាជាក្រុមណាក៏ដោយ តែនេះមិនមែនជាបញ្ហាសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតនោះទេ។ កាលពីថ្ងៃទី១២ ខែកញ្ញា នៅពេលដែល Market Insight by Hankyung News បានរាយការណ៍យ៉ាងលម្អិតពីហេតុការណ៍ខាងលើថា៖ “អ្វីដែលបានបំផ្លាញទំនុកចិត្តរវាង​ NewJeans និង HYBE នោះគឺដោយសារតែបញ្ហាទំនាក់ទំនងរវាង NewJeans និងអ្នកគ្រប់គ្រងរបស់ ILLIT”។ 

Hankyung News បានរៀបរាប់បន្ថែមថា៖ “វាបានកើតឡើងចន្លោះពេល ៣ខែមុន ប្រហែលខែមិថុនា ក្រោយពី Min Hee Jin បានឈ្នះទៅលើការតស៊ូក្ដីរវាងនាង និង HYBE។ បើតាមការអធិប្បាយរបស់ Hanni កាលពីថ្ងៃទី១១នេះ នាងអាចសំដៅទៅលើអ្នកគ្រប់គ្រងរបស់ ILLIT”។ 

អត្ថបទរបស់ Hankyung News បានសរសេរបន្តថា ឳពុកម្ដាយរបស់ក្រុម NewJeans បាននាំយករឿងនេះទៅនិយាយជាមួយនឹង ADOR និងHYBE រួចទៅហើយ ដើម្បីមានដំណោះស្រាយមួយរួមគ្នា។ ផ្ទុយមកវិញ បញ្ហានេះមិនបានដោះស្រាយនោះទេ ដោយហេតុថាភាគីទាំងសងខាងបានបកស្រាយផ្សេងៗគ្នា។ 

តាមរយៈ Hankyung News ដដែល បានអះអាងថា HYBE បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពប្រមាណ ៧ ទៅ៨នាទីពីហេតុការណ៍នេះ។ ជាលទ្ធផល កាមេរ៉ាពិតជាចាប់បានការរាក់ទាក់គ្នារវាង Hanni និងសមាជិក ILLIT ពិតមែន តែកាមេរ៉ាមិនអាចចាប់បានហេតុការណ៍ណាមួយដែលបញ្ជាក់ពីការចោទប្រកាន់របស់សមាជិកក្រុម NewJeans រូបនេះនោះទេ ដោយហេតុថា ភស្តុតាងមិនគ្រប់គ្រាន់ ទើបដំណោះមិនបានសម្រេចដូចអ្វីដែលឳពុកម្ដាយរបស់ NewJeans រំពឹងទុក។ 

ក្រោយពីចេញមុខបកស្រាយជាសាធារណៈ ការប៉ាន់ប្រមាណនៃការបញ្ចប់កិច្ចសន្យាមុនកំណត់បានគណនាឡើង នៅករណីដែលក្រុមចម្រៀងនេះចង់ចាក់ចេញពីក្រុមហ៊ុនរបស់ខ្លួន។ ជាក់ស្ដែង NewJeans អាចធ្វើរឿងនេះតាមផ្លូវច្បាប់បាន ដោយប្រើប្រាស់ប្រព័ន្ធតុលាការ។ ដោយឡែក បើពួកគេចង់បញ្ចប់កិច្ចសន្យាមុនពេលកំណត់ដោយមិនមានពាក្យបណ្ដឹង សំណងដែល NewJeans ត្រូវបង់ទៅ HYBE អាចនឹងត្រូវចំណាយយ៉ាងហោចណាស់ ៣សែនលានវ៉ុន (ប្រមាណ ២២៥លានដុល្លារអាមេរិក) ឬក៏អាចខ្ពស់ដល់ ៦សែនលានវ៉ុន (៤៤៩ លានដុល្លារអាមេរិក) ក៏ថាបាន។ ចំនួននេះ គ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ដោយយោងទៅតាមច្បាប់គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌របស់កូរ៉េខាងត្បូង (Korea’s Fair Trade Commission) ព្រោះកិច្ចសន្យារបស់ភាគីទាំងពីរមិនបានបង្ហាញជាសាធារណៈនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក



Leave a Reply

Your email address will not be published.Required fields are marked *