ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជាបន្តជាមួយ HYBE ដែលជាក្រុមហ៊ុនមេក៏ដោយ។
យោងតាមទិន្ន័យពីសេវាត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំប្រទេសកូរ៉េខាងត្បូង ប្រាក់ចំណូលរបស់ ADOR សម្រាប់ឆ្នាំ ២០២៣ បានកើនឡើងយ៉ាងខ្លាំងដល់ ៨០ លានដុល្លារ ដែលជាចំនួនកើនឡើងខ្លាំអធៀបនឹង ១៣,៨ លានដុល្លារ កាលពីឆ្នាំ២០២២។ ការកើនឡើងនៃប្រាក់ចំណេញប្រតិបត្តិការគឺកាន់តែគួរឱ្យចាប់អារម្មណ៍ដោយបានកើនដល់ ២៤,៣ លានដុល្លារ ហើយបន្ទាប់ពីកាត់ការចំណាយពន្ធ ប្រាក់ចំណេញសុទ្ធរបស់ ADOR សម្រាប់ឆ្នាំចុងក្រោយនៅតែខ្ពស់ដល់ ១៩,២ លានដុល្លារ។
ប្រាកដណាស់ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ ADOR មួយផ្នែកធំត្រូវបានជំរុញដោយប្រជាប្រិយភាពខ្លាំងសម្បើមរបស់ NewJeans ។ របាយការណ៍បង្ហាញថាក្រុមហ៊ុនបានចែកចាយប្រាក់សរុបចំនួន ១៩ លានដុល្លារ ដល់សមាជិកក្រុម។ ខណៈដែលការបែងចែកលម្អិតមិនត្រូវបានបង្ហាញជាសាធារណៈ តែការប៉ាន់ប្រមាណដោយផ្អែកលើថ្លៃសេវាផ្សេងៗភ្នាក់ងារបង្ហាញថាសមាជិក NewJeans ម្នាក់ៗអាចទទួលបានប្រហែល ៣,៨ លានដុល្លារ។

ធៀបនឹងក្រុមហ៊ុនផ្សេងៗដែលស្ថិតនៅក្រោម HYBE ឃើញថា ADOR គឺជាក្រុមហ៊ុនដែលរកចំណូលបានខ្ពស់ជាងគេលំដាប់ទី៣ ក្នុងចំណោមបុត្រសម្ព័ន្ធទាំង ១១។ Big Hit Music ដែលជាទ្រនំរបស់តារាល្បីៗលំដាប់ពិភពលោក BTS និង TXT នៅតែជាអ្នករកចំណូលបានច្រើនជាងគេជាមួយនឹងប្រាក់ចំណូល ៤០១ លានដុល្លារ)។ Pledis Entertainment ដែលគ្រប់គ្រងក្រុមពេញនិយម SEVENTEEN និងសិល្បករផ្សេងទៀតដូចជា fromis_9 ឈរនៅលំដាប់ទីពីរជាមួយនឹងប្រាក់ចំណូល ២៣៨ លានដុល្លារ។
BELIFT LAB ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុម ENHYPEN និង ILLIT បានកត់ត្រាប្រាក់ចំណូលចំនួន ២០ លានដុល្លារ។ គួររំលឹកដែរថា ក្រុមចម្រៀងស្រី ILLIT ក៏កំពុងស្ថិតក្នុងភាពចម្រូងចម្រាសផងដែរដោយពួកគេរងការចោទប្រកាន់ថាបានចម្លង Concept ទាំងអស់របស់ក្រុម NewJeans របស់ ADOR ៕























Account
Security
Favourite Content