ដឹង​នៅ៖ តើ​ BTS រក និង​ចាយ​លុយ​របស់​ខ្លួន​ដោយ​របៀប​ណាខ្លះ?

BTS ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​តន្ត្រី​ដ៏​កំពូល​មួយ​របស់​ប្រទេស​កូរ៉េ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ BTS មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​បំផុត​តាម​រយៈ​ស្នាដៃ​ចម្រៀង​ និង​ស្ពាយ​តុប​តែង​ខ្លួន​ប្លែកៗ​របស់​ពួក​គេ។ ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវវ័យ​ទាំង​នៅ​អាស៊ី និង​អឺរ៉ុប​។ យ៉ាង​ណា​មិញ​យើង​មក​ស្វែង​យល់​ពី​របៀប​ដែល​ក្រុម​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​នេះ​រក​ប្រាក់​ចំណូល​​ និង​ពួក​គេ​ចំណាយ​លុយ​របស់​ពួក​គេ​ទៅ​លើ​អ្វី​ខ្លះ ​ដែលយោងតាម​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ Business Insider។

ក្រុម​ចម្រៀង​ BTS រក​ប្រាក់​ចំណូល​តាម​រយៈ​បទ​ចម្រៀង ការ​លក់​អាល់ប៊ុម​ចម្រៀង ការ​ប្រគំ​តន្ត្រី ទំនិញ និង​កិច្ច​ព្រមព្រៀង​ជា​មួយ​ម៉ាក​ផលិត​ផល​ធំ​ៗ។ អាល់ប៊ុម​ចម្រៀង​មួយ​របស់​ពួក​គេ​គឺ “Map of the Soul: Persona” លក់​បាន​រហូត​ទៅ​ដល់​ ៣.៩​ លាន​អាល់ប៊ុម​ត្រឹម​រយៈ​ពេល​មួយ​ខែ​នៅ​ក្នុង​ប្រទេស​កូរ៉េ​។ លើស​ពី​នេះ​ទៅ​ទៀត​ពួក​គេ​ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​ និង​ជា​ដៃ​គូ​ជា​មួយ​យីហោ​ធំ​ៗ​ដូចជា​ Coca Cola ក្រុម​ហ៊ុន​ឡាន Hyundai និង​យីហោ​សម្លៀកបំពាក់​យក្ស Puma ជាដើម។ ក្នុង​ឆ្នាំ ២០១៨ ក្រុម​ហ៊ុន​ Hyundai ថែម​ទាំង​ជ្រើស​ពួក​គេ​ជា​ទូត​សុឆន្ទៈ​សកល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រថយន្ត​ស៊េរី​ថ្មី Palisade SUV ​ផង​ដែរ។ ក្នុង​ឆ្នាំ​ដដែល​នេះ​ពួក​គេក៏​ធ្វើ​ការ​ប្រគំ​តន្ត្រី​ចំនួន​ពីរ ​រក​ប្រាក់​ចំណូល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​។ បន្ថែម​ពី​លើ​នេះ​តាម​រយៈ​ខ្សែភាពយន្ត​ “Burn the Stage” ក្នុង​ឆ្នាំ​ ២០១៨​ រក​ប្រាក់​ចំណូល​បាន​ជាង ២០ លាន​ដុល្លារ​ជុំ​វិញ​ពិភព​លោក និង​រឿង​មួយ​ទៀត​ក្នុង​ឆ្នាំ ២០១៩ “Love Yourself in Seoul” រក​ប្រាក់​ចំណូល​បាន​ជាង​ ១០​ លាន​ដុល្លារ​។

BTS បាន​រួម​ចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ ជាង​ ៣.៦ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ពួក​គេ​បាន​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​កាន់​តែ​មាន​ភាព​ល្បីល្បាញ ដែល​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរទៅ​កាន់​ប្រទេស​កូរ៉េ​កាន់​តែ​ច្រើន​ឡើង។ យោង​ទៅ​តាម​ការ​ប៉ាន់ប្រមាណ​ភ្ញៀវ​ទេសចរ​ចំនួន ៨០ ម៉ឺន​នាក់​បាន​រាយការណ៍​ថា​ពួក​គេ​សម្រេច​ចិត្ត​ទៅ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េ​ដោយ​សារ​ BTS។ ភាព​ល្បីល្បាញ​របស់​ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ផលិត​ផល​របស់​កូរ៉េ​មាន​ការ​ពេញ​និយម​ខ្លាំង​ដូច​ជា សម្លៀកបំពាក់ ផលិត​ផល​គ្រឿង​សម្អាង និង​អាហារ​កូរ៉េ​ជា​ដើម។

ក្រោយ​ពី​រក​ប្រាក់​ចំណូល​បាន​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ​ តើ​ក្រុម​ចម្រៀង BTS ចំណាយ​លុយ​របស់​ពួក​គេ​ទៅ​លើ​អ្វី​ខ្លះ? បើ​ទោះ​បី​ជា​សមាជិក​ក្រុម​ចម្រៀង​មួយ​នេះ​ស្នាក់​នៅ​រួម​ក៏​ពិត​មែន​ តែ​សមាជិក​នីមួយៗក៏​មាន Apartment ផ្ទាល់​ខ្លួន​ផង​ដែរ។ បើ​តាម​ការ​របាយ​ការណ៍​បាន​បង្ហាញ​ថា Jin ដែល​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​បាន​ចំណាយ​លុយ​សុទ្ធ​ចំនួន​ ១.៧ លាន​ដុល្លារ​ទិញ​អាផាតមិន​ផ្ទាល់​ខ្លួន​នៅ​ Hannam the Hill។ ឯ​សមាជិក​ ២​រូប​ផ្សេង​ទៀត​គឺ​ J-Hope និង​ Jungkook ក៏បាន​ទិញ​អាផាតមិន​ផ្ទាល់​ខ្លួន​នៅ​ the Seoul Forest Trimag ដែល​ជា​អាផាតមិន​ប្រណិត​បំផុត​មួយ​នៅ​ទី​ក្រុង​សេអ៊ូល។ J-Hope បាន​ទិញ​អាផាតមិន​នេះ​ក្នុង​ឆ្នាំ​ ២០១៦ តម្លៃ​ ១.៦លាន​ដុល្លារ ខណៈ​ Jungkook បាន​ទិញ​ក្នុង​ ១.៧៤ លាន​ដុល្លារ​ចុង​ឆ្នាំ ២០១៨។ ចំណែក​ឯ​សមាជិក​មួយ​រូប​ទៀត​គឺ Suga ក៏​មាន​ទិញ​អាផាតមិន​ផ្ទាល់​ខ្លួន​តម្លៃ​ ៣ លាន​ដុល្លារ​ក្នុង​សង្កាត់​ Hannam។ ក្រៅ​ពី​នេះ​សមាជិក​ទាំង​អស់​របស់​ BTS ចំណាយ​ប្រាក់​របស់​ពួក​គេ​ទៅ​​លើ​សម្លៀកបំពាក់​ ដោយ​សមាជិក​ក្រុម​មួយ​នេះ​មិន​ទទួល​ការ​​ sponsors ពី​សំណាក់​ម៉ាក​សម្លៀកបំពាក់​ណា​មួយ​ឡើយ​ ដោយ​អ្នកទាំង៧ ​ជ្រើស​រើស​ម៉ាក​សម្លៀកបំពាក់​ណា​ដែល​ពួក​គេ​ចង់​ពាក់​វិញ។ ក្រៅ​ពី​សម្លៀកបំពាក់​សមាជិក​ BTS មួយ​ចំនួន​ក៏បានចំណាយប្រាក់​ទៅ​លើ​​ការ​ថែទាំ​សត្វ​ចិញ្ចឹម​របស់​ពួក​គេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ