រូបមន្ដថែសម្រស់សាមញ្ញៗ របស់ Son YeJin ទោះអាយុចូលក្បាល ៤០ នៅតែក្មេងជាងវ័យ

ប្រិយមិត្តនិយមតាមដានរឿងភាគកូរ៉េជឿថាច្បាស់ជាស្គាល់តារាស្រី Son YeJin មិនខាន តារាស្រីរូបនេះត្រូវបានអ្នកគាំទ្រចាត់ទុកជារាជិនីសម្រស់ម្នាក់ផងដែរក្នុងវិថីសិល្បៈកូរ៉េ ដោយសារតែរូបនាងមានអាយុ ៤០ ឆ្នាំហើយ តែបើងាកមកមើលសម្រស់នៅតែក្មេងជាងវ័យ។  ជាមួយគ្នាផងដែរ តារាស្រីរូបនេះក៏ធ្លាប់បង្ហាញពីទម្លាប់ ៥ យ៉ាងដែលនាងចូលចិត្តធ្វើទើបធ្វើឱ្យសម្រស់ក្មេងជាងវ័យ តោះទៅមើលទាំងអស់គ្នាថាមានអ្វីខ្លះ៖​

១. ម៉ាសត្រសក់បិតក្រោមភ្នែក

មនុស្សភាគច្រើនតែងមានបញ្ហាស្បែកជ្រួញក្រោមភ្នែក និងខ្មៅជាដើម។ ដូច្នេះដើម្បីចៀសវៀងពីបញ្ហានេះតារាស្រី Son YeJin តែងតែបិតម៉ាសត្រសក់ក្រោមភ្នែកជាប្រចាំ។ ម៉ាសត្រសក់បែបធម្មតាៗ គឺចិតត្រសក់ឱ្យស្ដើងៗ រួចយកមកបិទក្រោមភ្នែករយៈពេលប្រមាណ ១៥ នាទី បន្ទាប់ពីលុបលាងសម្អាតមុខរួច។

. បិតម៉ាសលើផ្ទៃមុខ

ការបិតម៉ាសលើផ្ទៃមុខទាំងមូលក៏ជារឿងសំខាន់ ព្រោះវាជួយផ្ដល់សំណើមដល់មុខមិនឱ្យស្ងួតពេក ថែមទាំងជួយឱ្យមុខទន់រលោងទៀតផង។ តារាស្រីរូបនេះតែងតែបិតម៉ាសនៅពេលណាដែលរូបនាងមានអារម្មណ៍ថាមុខរបស់ខ្លួនស្ងួត ជាពិសេសនៅពេលដែលមានថតរឿង ឬពាណិជ្ជកម្មនានា។ បន្ថែមពីនេះ នាងក៏មានប្រើ Spray បាញ់មុខជាប្រចាំផងដែរ ដើម្បីជាជំនួយដល់ស្បែកឱ្យកាន់តែស្អាត។ រូបនាងបានប្រាប់ថា ប្រិយមិត្ត អាចជ្រើសរើសម៉ាសប្រភេទអ្វីក៏បាន ឱ្យតែសាកសមទៅតាមស្បែកមុខរបស់អ្នក។

. ប្រើប្រទាលកន្ទុយក្រពើ

ដោយសារតែនាងឧស្សាហ៍ចេញថតរឿងផ្សេងៗ ដូច្នេះចៀសមិនផុតត្រូវកម្ដៅថ្ងៃឡើយដែលធ្វើឱ្យពេលខ្លះស្បែករបស់នាងរលាកទៀតផង។ នៅពេលដែលមានបញ្ហានេះ នាងតែងតែប្រើប្រទាលកន្ទុយក្រពើមកជួយ។ ដោយចិត និងលាងទឹកឱ្យស្អាតរួចកោសយកមកលាបលើកន្លែងណាដែលត្រូវកម្ដៅថ្ងៃខ្លាំង ឬរលាក នាងតែងតែធ្វើបែបនេះទើបស្បែករបស់នាងមិនថាមុខ ដៃជើង សុទ្ធតែស្រស់ស្អាត។

. លាងសម្អាតមុខជាមួយទឹកក្រូចឆ្មា

តារាស្រីនេះបានលើកឡើងថា នាងជាមនុស្សមានប្រភេទស្បែកមុខខ្លាញ់ខ្លាំង អ៊ីចឹងលុបមុខល្មមៗគឺមិនជ្រះល្អឡើយ។ ទោះរវល់ប៉ុណ្ណានាងតែងតែយកកន្សែងស្អាតជ្រលក់ទឹកក្ដៅឧណ្ហៗ មកជួតមុខ បន្ទាប់មកយកទឹកក្រូចឆ្មារលាយជាមួយទឹកក្នុងបរិមាណសមរម្យមួយ ហើយយកមកដុសតិចលើផ្ទៃមុខជាការស្រេច។ ប៉ុន្ដែតារា Son YeJin ក៏បានបន្ថែមថា ចំពោះអ្នកមានបញ្ហាប្រតិកម្ម ឬងាយប្រតិកម្មគួរតែកុំប្រើវិធីនេះ ព្រោះអាចមានបញ្ហា ឬគ្រោះថ្នាក់បាន។

៥. ដាច់ខាតត្រូវតែលាបឡេការពារកម្ដៅថ្ងៃ

មិនថានៅក្នុងផ្ទះ ឬចេញពីផ្ទះ​នាងតែងតែលាបឡេការពារកម្ដៅថ្ងៃ ដើម្បីការពារមុខរបស់ខ្លួនពីកម្ដៅថ្ងៃ ឬជាតិពុលក្នុងខ្យល់ផ្សេងៗ។ នាងបានលើកឡើងថា ឡេការពារកម្ដៅថ្ងៃពិតជាជួយការពារស្បែកអ្នកបានច្រើនខ្លាំងដែលនាងរៀបរាប់មិនអស់ឡើយ អ៊ីចឹងហើយបើចង់បានស្បែកស្អាតកុំភ្លេចឡេការពារឱ្យសោះត្រូវលាបជាប់ជានិច្ច។

តោះប្រិយមិត្តសាកល្បងវិធីខាងលើទាំងអស់គ្នាមើល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន