ស្ងាត់ៗបវរកញ្ញាសម្បុរស្រអែមស្រស់ ហួន ស្រីខួច ស្រាប់តែប្រកាសលាពីវិស័យបវរកញ្ញា

ហ្វេនៗអ្នកគាំទ្របវរកញ្ញាសម្បុរស្រអែមស្រស់ កញ្ញា ហួន ស្រីខួច  ​ខូចចិត្តមិនស្ទើរឡើយ បន្ទាប់ពី​នាងបានប្រកាសលាវិស័យបវរកញ្ញាជាសាធារណៈត្រឹមឆ្នាំ ២០២៣។ ហួន ស្រីខួច ហៅ Erica Tan បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការកាលពីរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ ថា «នាងខ្ញុំពិតជាមានមោទនៈភាពដែរបានបំពេញបំណងដោយកិត្តិយស លាហើយវិស័យបរវរកញ្ញា សង្ឃឹមនាងខ្ញុំនៅតែមាននៅក្នុងដួងចិត្តរបស់អ្នក អរគុណយ៉ាងខ្លាំងបំផុតដែលតែងតែគាំទ្រនឹងស្រឡាញ់ដល់រូបនាងខ្ញុំ»។ 

ដោយសារ ស្រីខួច មិនបានបញ្ជាក់មូលហេតុនៃការប្រកាសលា ធ្វើឱ្យហ្វេនដែលស្រលាញ់គាំទ្រនាងចេញមកសួរនាំដេញដោលពីមូលហេតុនៃការលាលែងចេញពីវិស័យបវរកញ្ញាហើយសាមីខ្លួននាងបានចេញមកឆ្លើយតបតាមរយៈ Comment ថា «ឈប់ប្រលងអីទៀតហើយបងព្រោះមានគោលដៅផ្សេង»។ ប៉ុន្តែគេមិនដឹងថា នេះជាមូលហេតុពិតប្រាកដ ឬយ៉ាងណា ព្រោះទន្ទឹមគ្នានោះគេក៏ប្រទះឃើញ Comment មួយទៀតរបស់ Erica ទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម្នាក់ទៀតដែលបានចោតជាសំណួរ​ថា « Supranational ដល់៣២ តាអូន» ដោយនាងបានឆ្លើយតបថា «មិនសំខាន់លើអាយុទេបង តែពិបាករកកម្មវិធីដែរត្រឹមត្រូវមានភាពយុត្តិធម៍»« មិនប៉ះពាល់ដល់គេទេបង ប្អូនចង់មានន័យទៅលើកម្មវិធីទូរទៅនៅស្រុកយើង»។

គួររំលឹកផងដែរថា មុនប្រកាសលាដៃចេញពីវិស័យបវរកញ្ញា តារាម៉ូដែលសម្បុរស្រអែមស្រស់ ហួន ស្រីខួច ហៅ Eric បានចូលរួមប្រកួតកម្មវិធីជាច្រើន និងទទួលបានផ្លែផ្កាល្អថែមទៀតផង។ ក្នុងឆ្នាំ ២០២១ ស្រីខួច បានចូលរួមប្រកួត Miss Cambodia 2021 (ជាប់តំណែង 2nd Runner up Miss Cambodia 2021) នៅឆ្នាំ ២០២២ បានចូលរួមប្រកួត Miss Universe Cambodia 2022 (Top 10 ចុងក្រោយ) និងបានតំណាងឱ្យកម្ពុជាទៅប្រកួត KBJ Ratu Kebaya International 2022 នៅម៉ាឡេស៊ី ជាលទ្ធផលនាងបានជាប់ជយលាភី Top 8 និងដណ្តើមបានពានរង្វាន់ ២ គឺ មកុដ Miss Elegant International 2022 និងពានរង្វាន់ Best Velvet Promising Model Awards។

សម្រាប់ឆ្នាំ ២០២៣ នេះ តារាម៉ូដែលរូបនេះបានសម្រេចចិត្តចូលប្រកួតកម្មវិធី Miss Supranational Cambodia 2023 ជាលទ្ធផលនាងបានជាប់ជយលាភី 3rd Runner up Miss Supranational Cambodia 2023 រួចក៏ប្រកាសលាដៃចេញពីវិស័យវរកញ្ញានេះតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New