ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ការប្រកួត Cambodia’s Queen Of The Catwalk Season 1 កាន់តែស្វិតស្វាញទៅៗ ខណៈដែលបេក្ខភាពត្រូវបានជម្រុះចេញទៅម្តងម្នាក់ៗ រហូតពេលនេះសល់ត្រឹមតែ ៧ រូបប៉ុណ្ណោះ សម្រាប់ការប្រកួតវិញ្ញាសាថតម៉ូដទេពអប្សរាអង្គរ Portrait។







អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ស្ថាបនិកកម្មវិធីប្រកួត Cambodia’s Queen Of The Catwalk Season 1 បានប្រាប់ឱ្យ AMS Infotainment ដឹងថា ទោះបីការប្រកួត Cambodia’s Queen Of The Catwalk ជាការប្រកួតបែប fashion model ក៏ពិតមែន។ តែលោកមានឆន្ទៈចង់ផ្សារភ្ជាប់វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅជាមួយគ្នាផងដែរ ដើម្បីបង្ហាញឱ្យពិភពលោកបានជើញពីវប្បធម៌ដ៏ចាស់របស់កម្ពុជា ដែលពិសេសល្អឯករកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ ដូច្នេះហើយទើបលោកដាក់បញ្ចូលវិញ្ញាសាថតម៉ូដទេពអប្សរាអង្គរ Portrait ក្នុង Concept អង់អាច ទន់ភ្លន់ តែមិនទន់ជ្រាយ ឱ្យទៅបេក្ខភាពគ្រប់គ្នាធ្វើការប្រកួតប្រជែង។
បន្ថែមពីលើការលើកឡើងនេះ អូលីវ៉ា គង់ ក៏បានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការថា «កម្មវិធីហ្វេសសិន យ៉ាងណាក៏ដោយ ក៏ខ្ញុំតែងតែផ្សារផ្ជាប់នៅសិល្បះ វប្បធម៌របស់កម្ពុជារំលេចឡើងដើម្បីបំផុសឲ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនឹងស្គាល់ពីវប្បធម៌ខ្មែរ ស្រឡាញ់ នឹងជួយអភិរក្សទាំងអស់គ្នាMy Gorgeous Apsara Angkor Wat Cambodia»។

ជាលទ្ធផល យើងបានរកឃើញអ្នកឈ្នះ Best Photo ក្នុងវិញ្ញាសាថតម៉ូដទេពអប្សរាអង្គរ Portrait នេះហើយ គឺបានទៅលើ ម៉ូដែលសម្បុរស្រអែមបែបខ្មែរអង្គរ ហ៊ឹម វិជ្ជរ៉ា ដែលនាងរូបថតរបស់នាងមើលទៅអង់អាច កែវភ្នែកមុតស្រួច ត្រូវទៅនឹង Concept តែម្តង។
ក្រោយឈ្នះ Best Photo ក្នុងវិញ្ញាសាថតម៉ូដទេពអប្សរាអង្គរ Portrait ម៉ូដែលស្រអែមស្រស់ ហ៊ឹម វិជ្ជរ៉ា បានចែករំលែកភាពជោគជ័យនេះព្រមជាមួយ caption ថា «ចូលចិត្តហ្វាហ្សិនតែប្រកួតមិនបាន The best photo ទេ ដល់ជាប់ ជាប់បុរាណវិញ»។

មហាជន និងហ្វេនៗបានសម្តែងការអបអរដល់ ហ៊ឹម វិជ្ជរ៉ា គ្រប់ៗគ្នាដែលបានឈ្នះក្នុងវិញ្ញាសាដ៏សំខាន់នេះ។ ប៉ុន្តែ ទន្ទឹមគ្នានោះ ក៏ផ្ទុះការសរសើរដល់អ្នកច្នៃម៉ូដ អូលីវ៉ា ផងដែរ ដែលលោកមានគំនិតក្នុងការរំលេចសិល្បៈវប្បធម៌ខ្មែរទៅក្នុងការប្រកួតបែប fashion ដោយបានបង្ហាញទម្រង់អប្សរាខ្មែរយ៉ាងប្រណីតតាមរយៈបេក្ខភាពទាំងអស់ ទោះបីពួកគេមិនបានឈ្នះ The best photo ដូច វិជ្ជរ៉ា ក៏ពិតមែន តែមហាជនកោតសរសើរដល់ពួកគេជាខ្លាំង ថែមទាំងឡើងថា ម៉ូដែលទាំងអស់ពេលគ្រងឈុតអប្សរាមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន៕























Account
Security
Favourite Content