ប្រវតិ្ដកម្សត់របស់ Kim SooHyun ពីក្មេងបែកបាក់គ្រួសារក្លាយជាតារាប្រុសកូរ៉េមានប្រាក់ឈ្នួលថ្លៃបំផុត

Kim SooHyun ត្រូវបានអ្នកនិយមតាមដានរឿងភាគកូរ៉េស្គាល់ថាជាកំពូលតារាសម្ដែងប្រុសល្បីល្បាញម្នាក់។ លោកក៏ជាតារាប្រុសមានទេពកោសល្យមិនធម្មតា និងមានសម្រស់ស្រស់ស្អាតទាក់ភ្នែកខ្លាំង។ លោកក៏ត្រូវបានគេចាត់ទុកជាតារាប្រុសមានប្រាក់ឈ្នួលថ្លៃខ្លាំងម្នាក់ផងដែរក្នុងប្រទេសកូរ៉េខាងត្បូង។ មុនមានភាពល្បីល្បាញដូចសព្វថ្ងៃ ជីវិតរបស់តារាប្រុសវ័យ ៣៥ ឆ្នាំរូបនេះបានឆ្លងកាត់នៅរឿងជាច្រើន។

តារាប្រុស Kim SooHyun កើតនៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៩៨៨ រូបរាងស្រស់ស្អាត និងស្បែកសរបស់លោកធ្វើឲ្យមហាជនជាច្រើនគិតថា លោកកើតក្នុងគ្រួសារអ្នកមានទ្រព្យសម្បត្ដិ និងរស់នៅយ៉ាងស្រណុកសុខស្រួល។ ផ្ទុយទៅវិញ លោកមិនមែនជាកូនអ្នកមានអ្វីឡើយ ខណៈគ្រួសារក៏មានការបែកបាក់ជួបរឿងមិនល្អ។ ឳពុកម្ដាយរបស់លោកបានលែងលះគ្នា តាំងពីលោកនៅវ័យក្មេង លោកបានរស់នៅជាមួយម្ដាយក្នុងផ្ទះជួលអស់រយៈពេលជាង ២០ ឆ្នាំ។ លោកក៏បានជួបបញ្ហាហិរញ្ញវត្ថុជាច្រើនផងដែរក្នុងវ័យសិក្សា។ លោកមិនបានទាក់ទងជាមួយឳពុកបង្កើតអស់រយៈពេលជាច្រើនឆ្នាំ។

ក្រឡេកមកមើលជីវិតសិល្បៈ លោកបានបង្ហាញខ្លួនដំបូងក្នុងសិល្បៈនៅឆ្នាំ ២០០៧។ លោកចាប់ផ្ដើមដំបូងពីតារាម៉ូឌែល និងរឿងកំប្លែងខ្លីមានចំណងជើងថា Kimchi Cheese Smile។ ជាបន្ដបន្ទាប់លោកបានបង្ហាញខ្លួនក្នុងភាពយន្ដកុនជាច្រើនដូចជា Jungle Fish, 7 Years Of Love, Will it Snow For Christmas? ប៉ុន្ដែតួអង្គលោកសម្ដែងគឺត្រឹមនាយរងប៉ុណ្ណោះ វាមិនអាចធ្វើឲ្យលោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជននោះទេ។

តារាប្រុស Kim SooHyun ធ្លាប់បានទៅដាក់ពាក្យសម្ដែងក្នុងរឿងល្បី F4 ឬ Boy Over Flower ប៉ុន្ដែគួរឲ្យសោកស្ដាយលោកមិនត្រូវបានជ្រើសរើសចូលសម្ដែងឡើយ។ លោកបានខកខានឱកាសធំមួយ ដោយសាររឿង Boy Over Flower បានក្លាយជារឿងភាគយុវវ័យដល់ល្បីល្បាញខ្លាំងមួយជុំវិញពិភពលោក។ តារាប្រុស Kim SooHyun មិនអស់សង្ឃឹមឡើយ នៅបន្ដដេញចាប់ក្ដីស្រមៃរបស់ខ្លួន ទីបំផុតលោកក៏បានក្លាយជាតួឯកប្រុសក្នុងរឿង Dream High។ រឿង Dream High បានក្លាយជារឿងដ៏ល្បីល្បាញមួយជុំវិញពិភព និងធ្វើឲ្យប្រជាប្រិយរបស់តារាប្រុស Kim SooHyun ឡើងស្រើតៗ ជាបន្ដបន្ទាប់។ ក្រោយមកលោកបានបង្ហាញខ្លួនក្នុងរឿង The Moon Embracing The Sun និង My Love from the Star ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់លោកឡើងខ្លាំងស្ទើរទប់លែងជាប់ និងបានក្លាយជាតារាសម្ដែងប្រុសកូរ៉េដ៏មានប្រជាប្រិយភាពម្នាក់។

បច្ចុប្បន្ន ប្រាក់ឈ្នួលរបស់តារាប្រុស Kim SooHyun ត្រូវបានរាយការណ៍ថា ហក់ដល់ជាង ៣៧ ម៉ឺនដុល្លារក្នុងមួយភាគធ្វើឲ្យលោកក្លាយជាតារាសម្ដែងប្រុសវ័យក្មេងម្នាក់ដែលមានប្រាក់ឈ្នួលថ្លៃបំផុត ហើយសម្រាប់តម្លៃផ្សព្វផ្សាយពាណិជ្ជកម្មគឺចន្លោះពី ៧០ ទៅ ៧៥ ម៉ឺនដុល្លារ សម្រាប់កុងត្រារយៈពេល ១ ឆ្នាំ។ ជាមួយគ្នាដែរ លោកក៏ជាតារាប្រុសម្នាក់ចូលចិត្ដប្រមូលទិញអចលនទ្រព្យទុក ថ្មីៗ នេះ លោកទើបទិញផ្ទះមួយមានតម្លៃជាង ៦ លានដុល្លារអាមេរិកនៅ Galleria Foret ទីក្រុង សេអ៊ូល។ អចលនទ្រព្យលោកក្ដោបក្ដាប់ក្នុងដៃទាំងអស់ត្រូវគេប៉ាន់ប្រមាណមានច្រើនជាង ២២ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា តារាប្រុស Kim SooHyun នឹងត្រៀមខ្លួនត្រឡប់មកវិញជាមួយរឿងភាគថ្មីមានចំណងជើងថា Queen Of Tears ដែលចាប់ដៃគូសម្ដែងជាមួយតារាស្រី Kim JiWon។ រឿងមួយនេះត្រូវបានមហាជនរំពឹងថា នឹងធ្វើឲ្យប្រជាប្រិយភាពរបស់លោកហក់ឡើងកាន់តែខ្ពស់ថែមមួយកម្រិតទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​