ម៉ូដែលសម្បុរស្រអែមខ្មែរអង្គរ ហ៊ឹម វិជ្ជរ៉ា ឈ្នះ Best Photo ក្នុងវិញ្ញាសាថតទេពអប្សរាអង្គរ Portrait

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ការប្រកួត Cambodia’s Queen Of The Catwalk Season 1 កាន់តែស្វិតស្វាញទៅៗ ខណៈដែលបេក្ខភាពត្រូវបានជម្រុះចេញទៅម្តងម្នាក់ៗ រហូត​ពេលនេះសល់ត្រឹមតែ ៧ រូបប៉ុណ្ណោះ សម្រាប់ការប្រកួតវិញ្ញាសាថតម៉ូដទេពអប្សរាអង្គរ Portrait។ 

អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ស្ថាបនិកកម្មវិធីប្រកួត Cambodia’s Queen Of The Catwalk Season 1 បានប្រាប់ឱ្យ AMS Infotainment ដឹងថា ទោះបីការប្រកួត Cambodia’s Queen Of The Catwalk ជាការប្រកួតបែប fashion model ក៏ពិតមែន។ តែលោកមានឆន្ទៈចង់ផ្សារភ្ជាប់វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅជាមួយគ្នាផងដែរ ដើម្បីបង្ហាញឱ្យពិភពលោកបានជើញពីវប្បធម៌ដ៏ចាស់របស់កម្ពុជា ដែលពិសេសល្អឯករកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ ដូច្នេះហើយទើបលោកដាក់បញ្ចូលវិញ្ញាសាថតម៉ូដទេពអប្សរាអង្គរ Portrait ក្នុង Concept អង់អាច ទន់ភ្លន់ តែមិនទន់ជ្រាយ ឱ្យទៅបេក្ខភាពគ្រប់គ្នាធ្វើការប្រកួតប្រជែង។

បន្ថែមពីលើការលើកឡើងនេះ អូលីវ៉ា គង់ ក៏បានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការថា «កម្មវិធីហ្វេសសិន យ៉ាងណាក៏ដោយ ក៏ខ្ញុំតែងតែផ្សារផ្ជាប់នៅសិល្បះ វប្បធម៌របស់កម្ពុជារំលេចឡើងដើម្បីបំផុសឲ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនឹងស្គាល់ពីវប្បធម៌ខ្មែរ ស្រឡាញ់ នឹងជួយអភិរក្សទាំងអស់គ្នាMy Gorgeous Apsara Angkor Wat Cambodia»។

ជាលទ្ធផល យើងបានរកឃើញអ្នកឈ្នះ Best Photo ក្នុងវិញ្ញាសាថតម៉ូដទេពអប្សរាអង្គរ Portrait នេះហើយ គឺបានទៅលើ ម៉ូដែលសម្បុរស្រអែមបែបខ្មែរអង្គរ ហ៊ឹម វិជ្ជរ៉ា  ដែល​នាងរូបថតរបស់នាងមើលទៅអង់អាច កែវភ្នែកមុតស្រួច ត្រូវទៅនឹង Concept តែម្តង។

ក្រោយឈ្នះ Best Photo ក្នុងវិញ្ញាសាថតម៉ូដទេពអប្សរាអង្គរ Portrait ម៉ូដែលស្រអែមស្រស់ ហ៊ឹម វិជ្ជរ៉ា បានចែករំលែកភាពជោគជ័យនេះព្រមជាមួយ caption ថា «ចូលចិត្តហ្វាហ្សិនតែប្រកួតមិនបាន The best photo ទេ ដល់ជាប់ ជាប់បុរាណវិញ»។

មហាជន និងហ្វេនៗបានសម្តែងការអបអរដល់ ហ៊ឹម វិជ្ជរ៉ា គ្រប់ៗគ្នាដែលបានឈ្នះក្នុងវិញ្ញាសាដ៏សំខាន់នេះ។ ប៉ុន្តែ ទន្ទឹមគ្នានោះ ក៏ផ្ទុះការសរសើរដល់អ្នកច្នៃម៉ូដ អូលីវ៉ា ផង​ដែរ ដែលលោកមានគំនិត​ក្នុងការរំលេចសិល្បៈវប្បធម៌ខ្មែរទៅក្នុងការប្រកួតបែប fashion ដោយបានបង្ហាញទម្រង់អប្សរាខ្មែរយ៉ាងប្រណីតតាមរយៈបេក្ខភាពទាំងអស់ ទោះបីពួកគេមិនបានឈ្នះ The best photo ដូច វិជ្ជរ៉ា ក៏ពិតមែន តែមហាជនកោតសរសើរដល់ពួកគេជាខ្លាំង ថែមទាំងឡើងថា ម៉ូដែលទាំងអស់ពេលគ្រងឈុតអប្សរាមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម