រឿងហុងកុងល្បីបិសាចជញ្ជក់ឈាម ជាង ២០ ឆ្នាំមុនគ្រោងថតសាថ្មី តួប្រុសវិញគឺតារាប្រុសម្នាក់នេះ 

អ្នក​ដែល​ជា​ហ្វេន​ផ្កាប់មុខ​របស់​រឿង​ភាគ​ហុងកុង​ជឿ​ថា​អាច​នឹង​ធ្លាប់​មើល​រឿង​ភាគ​បិសាច​ជញ្ជក់​ឈាម “My Date With Vampire” ជា​មិនខាន ព្រោះ​ជា​រឿង​ភាគ​ដ៏​ល្បី និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ខ្លាំង​កាល​ពី​ជំនាន់​ឆ្នាំ ២០០០។ ​រឿង​ភាគ​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​បុស្ដិ៍​ទូរទស្សន៍​ស្រុក​ខ្មែរ​ទិញ​សិទ្ធិ​យក​មក​ចាក់​ផ្សាយ​ផង​ដែរ។ 

មែន​ទែន​ទៅ គិត​មក​ដល់​ពេល​នេះ​រឿង​ភាគ “My Date With Vampire” នៅតែ​មាន​ប្រជាប្រិយភាព ជាពិសេស​តួអង្គ​ឯក​តារា​ស្រី Joey Meng នៅ​តែ​មាន​ភាព​ល្បីល្បាញ។ ជា​រឿង​ភាគ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង និង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​បំភ្លេច​បាន​ឥឡូវ​នេះ​លេចឮ​ដំណឹង​ថា​គ្រោង​នឹង​ថត​សា​ឡើង​វិញ។

យោង​តាម​ប្រភព​ព័ត៌មាន​ហុងកុង HK01 ដំណឹង​នេះ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ និង​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ថែម​ទាំង​នាំ​គ្នា​បញ្ចេញ​មតិ​ប្លែក​ៗ​ពី​គ្នា និង​រង់ចាំ​មើល​ថា​តើ​តារា​ប្រុស ស្រី រូប​ណា​ខ្លះ​នឹង​គ្រង​តំណែង ជា​តួឯក។

ទន្ទឹម​នេះ​ដំណឹង​ផ្ទៃ​ក្នុង​បាន​ឱ្យ​ដឹង​តារា​ដែល​មាន​ភាគរយ​ខ្ពស់​មក​សម្ដែង​ជា​តួឯក​នោះ​គឺ​តារា​ប្រុស​ល្បី Bosco Wong សម្រាប់​តួឯក​ស្រី​វិញ​គឺ​តារា​ស្រី Crystal Fung។ មិន​តែ​ប៉ុណ្ណោះ ព្រម​ទាំង​មាន​វត្តមាន​របស់​តារា​សម្ដែង​ក្នុង​រឿង​នេះ​ពី​មុន​ផង​ដែរ​ដូចជាJeoy Meng, Berg Ng , Eric Wan និង Kenneth Chan ជាដើម។

សម្រាប់​ការ​ថត​សាឡើង​វិញ​ដែរ គឺ​ប្រភេទ​ជា​ខ្សែ​ភាព​យន្ដ​ដែល​បញ្ចាំង​ក្នុង​រោង​កុន​តែ​ម្ដង។ កាល​វិភាគ​ថត​អាច​នឹង​ចាប់​ផ្ដើម​ក្នុង​ខែ​តុលា ខាង​មុខ​នេះ។

មែនទែន​ទៅ បណ្ដា​អ្នក​​គាំទ្រ​ជាច្រើន​គឺ​ចង់​ឃើញ​ការ​សម្ដែង​របស់​តារា​ស្រី Jeoy Meng យ៉ាង​ខ្លាំង​ម្ដង​ទៀត​ក្នុង​រឿង​បិសាច​ជញ្ជក់​ឈាម បើ​ទោះ​ជា​បច្ចុប្បន្ន​នាង​មាន​វ័យ ៥១ ឆ្នាំ​ហើយ​ក្ដី ជាពិសេស​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ល្បី​ៗ​ច្រើន​ទៀត​ពិត​ជា​មិន​អាច​រំលង​បាន​ឡើយ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់