ក្រោយ Proposal Influencer ហេង វិសាល និង ស្រីនា រៀបការខែក្រោយនេះ?

ហេង វិសាល និង ស្រីនា ជា​គូស្នេហ៍​ដែល​ហ្វេន​គាំទ្រ​ខ្លាំង និង​ចង់​ឲ្យ​អ្នក​ទាំង២ ចូល​រោងការ​ឆាប់​ៗ ហើយ​ថ្មី​ៗ​នេះ​អនាគត​កូន​កំលោះ​រូប​នេះ ទើប​រៀបចំ​កម្មវិធី Proposal នៅ​ឆ្នេរ​រាម ដើម្បី​បំពេញ​បំណង​ខាង​ស្រី​ក្នុង​ជីវិត​ជា​មនុស្ស​ស្រី។

កាល​ពី​យប់មិញ ហេង វិសាល បាន​បង្ហោះ​វីដេអូ​ជាង ១០ នាទី​ ពី​ការ​រៀបចំ​កម្មវិធី Surprise គូ​ដណ្ដឹង​នៅ​មាត់​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ។ Influencer បាន​បង្ហាញ​ពី​ហេតុផល​​ដែល​ភ្ជាប់​ពាក្យហើយ​បាន​រៀបចំ​កម្មវិធី​ Proposal ព្រោះ​នោះ​គឺជា​បំណង​របស់​កូនស្រី​ម្ចាស់​សម្អាងការ​ប្រណិត​នារី​ផ្ទាល់ ដែល​ចង់​ឲ្យ​គូស្នេហ៍​សុំ​នាង​រៀបការ​បែប sweet sweet ដូច​ក្នុង​រឿងកុន។

ក្នុង​វីដេអូ វិសាល បាន​តំណាល​ថា មាន​ថ្ងៃ​មួយ ស្រីនា បាន​និយាយ​ថា “បើ​សិន​ជា​យើង​រៀបការ អូន​ចង់​ឲ្យ​បង surprise អូន សុំ​អូន​រៀបការ”។ តែ វិសាល បែរជា​ឆ្លើយ​ថា មិន​ធ្វើ​បែប​នោះ​ឡើយ ព្រោះ​លោក​អៀន​ខ្លាំង​ណាស់ តែ​នឹង​ចូល​ស្ដី​ដណ្ដឹង​ដល់​ចាស់​ទុំ​តែម្ដង ហើយ​បន្ទាប់​មក​ក៏​មាន​រៀបចំ​ពិធី​ចែចូវ និង​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី​ខ្មែរ កាលពី​អំឡុង​ចុង​ឆ្នាំ ២០២២។

ក្រោយ​ភ្ជាប់ពាក្យ​ហើយ ស្រីនា នៅតែ​សួរ​បញ្ជាក់​ថា ហេង វិសាល ថា “ឥឡូវ​ភ្ជាប់​ពាក្យ​ហើយ បង​អត់មាន​អី surprise អូន​ទេ? នោះ​វា​ជា​ក្ដី​ស្រមៃ​របស់​អូន​ណា​”។ ចំណែក​ចម្លើយ វិសាល គឺ​នៅ​ដដែល ហើយ​ព្រោះតែ​បែប​នោះ​ហើយ ធ្វើឲ្យ Influencer ស្រី​ដែល​ល្បី​ពូកែ Makeup រូប​នោះ​សោកសៅ តែ​មិន​បង្ហាញ​ឲ្យ​ដឹង។ បើ​ទោះ​ជា ស្រីនា សោកសៅ តែ​ខាង​ប្រុស​នៅ​ចាប់អារម្មណ៍​មើល​ដឹង និង​ចាប់ផ្ដើម​រៀបចំ​គម្រោង Proposal ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ។ បើ​ទោះ​ជា​លោក​អៀន គិត​ថា​ការ Proposal អី​អស់​នោះ​មិន​សំខាន់ តែ​គោលដៅ​ធំ​បំផុត គឺ​ធ្វើ​ដើម្បី​មនុស្ស​ស្រី​ខ្លួន​ស្រលាញ់។

ក្រោយ​វីដេអូ ហេង​វិសាល សុំ ស្រីនា រៀបការ​កាល​ពី​យប់មិញ​មាន​ការ​ជូនពរ និង​គាំទ្រ​ខ្លាំង​មិន​ថា​ឡើយ​ហ្វេន សូម្បី​តែ​សិល្បករ​គ្នាឯង​ក៏​រំភើប​នឹង​អ្នក​ទាំង ២ ដែរ។ ក្នុង​នោះ​ពិធីករ ជា វណ្ណរិទ្ធិ បាន​បង្ហើប​តម្រុយ​ថា “ជួប​គ្នា​ខែ​ក្រោយ” ដែល​នោះប្រៀប​ដូចជា​តម្រុយ​មួយ​ សម្រាប់​ថ្ងៃ​ពិសេស​របស់​គូស្នេហ៍​វ័យក្មេង​គូនេះ។ ការ​បង្ហោះ​បែបនោះ អាច​មក​ពី​លោក​ប៉ា កូន ២ រូប​នេះ​​ជា​អ្នក​សិល្បៈ​ស្និទ្ធ​នឹង​សាមី​ខ្លួន និង​គ្រួសារ​ខាងស្រីទទួល​បាន​សំបុត្រ​អញ្ជើញ ឬ​ក៏​អាច​ជា​ពិធីករ​ក្នុង​កម្មវិធី​ផ្ទាល់។

ងាក​មក​មើល​កាលពី​អំឡុង​ខែ ១០ ឆ្នាំ ២០២៣ កន្លង​ទៅ ហេង វិសាល និង ស្រីនា ក៏​ធ្លាប់​បាន​បង្ហើប​ថា ថ្ងៃ​ចូល​រោងជ័យ​របស់​អ្នក​ទាំង ២ គឺ​នៅ​ឆ្នាំ ២០២៤ នេះ​ឯង។ តែ​សម្រាប់​ថ្ងៃ​ខែ​ជាក់លាក់​នោះ មានតែ​ចាំ​សាមី​ខ្លួន​បង្ហាញ​ខ្លួនឯង​តែម្ដង​ទៅ។ ចង់ដឹងអត់ ហេង វិសាល និង ស្រីនា រៀបការពេលណា? ឥឡូវសាមីខ្លួនបង្ហើបឲ្យដឹងហើយ

វិសាល និយាយ​ថា ហេតុផល​ដែល​ធ្វើឲ្យ​លោក​ស្រលាញ់​តារា​ស្រី​បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក ព្រោះ​នាង​ជា​មនុស្ស​ពូកែ take care,ផ្ដល់​តម្លៃ និង​គិត​ពី​លោក​គ្រប់​ពេល ហើយ​វា​ក៏​ជា​ហេតុផល​ដែល វិសាល ចង់​ប្រគល់​អ្វី​ដែល​ល្អ​បំផុត​ឲ្យ​ទៅ​នាង​វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា