កន្លងមក ហេង វិសាល និងភរិយា ជា ស្រីនា ព្រមទាំងម្ដាយក្មេក លោកស្រី ម៉េងងី ចូលចិត្តទៅធ្វើវិបស្សនា ដើម្បីឲ្យចិត្តស្ងប់ និងអាចស្វែងយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់។ ហេតុតែមាននិស្ស័យស្រាប់តែម្សិលមិញ អ្នកបង្កើតមាតិកាដ៏ល្បីរូបនេះ ប្រគល់ដីរាប់ហិកតា ប្រគេនដល់លោកសង្ឃ ដើម្បីរៀបចំកន្លែងបដិបត្តិវិបស្សនាបានទូលាយថែមទៀត។

អ្នកបង្កើតមាតិកា និងជាម្ចាស់ជំនួញដ៏ skincare ព្រមទាំងក្រុមគ្រួសារបានប្រគេនដីចំនួន ៤ ហិកតាចំពោះសង្ឃ ដើម្បីកសាងជាកន្លែងបដិបត្តិវិបស្សនា។ ដោយលោកទើបតែបង្ហោះរូបភាព និងខ្លឹមសារនៅម៉ោង ៨៖ ៣៩ មុននេះបន្តិចថ្ងៃ ២៧ ខែមីនា ឆ្នាំ ២០២៦។ ទង្វើរបស់ វិសាល ទទួលបានការកោតសរសើរ ខ្លាំង និងជាការចូលរួមចំណែកដ៏សំខាន់ក្នុងសង្គម។
ហេង វិសាល បានរៀបរាប់ថា “ម្សិលមិញនេះត្រូវជាថ្ងៃសីល ខ្ញុំ ក្រុមគ្រួសារ និងក្រុមញាតិបានប្រគេនដីចំនួន ៤ ហិកតាចំពោះសង្ឃ ដើម្បីកសាងជាកន្លែងបដិបត្តិវិបស្សនា ទ្រព្យដែលបានលះហើយនេះ សូមបានជាប្រយោជន៍ដល់ជនច្រើន សូមបងប្អូនទាំងអស់អនុមោទនានៅមហាកុសលនេះ ហើយសូមឲ្យអ្នកគ្រប់គ្នាទទួលបាននៅចំណែកមហាកុសលស្មើៗគ្នា“។
គ្រួសារ ហេង វិសាល និង ស្រីនា តែងតែជ្រះថ្លាក្នុងពុទ្ធសាសនា ដោយបានជួយចូលរួមចំណែកជាច្រើនដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនវត្តអារាម។ សម្រាប់ទីតាំងវិញ មិនទាន់បានបង្ហាញឲ្យដឹងឡើយ៕



រូបភាព៖ Heng Sokvisal

























Account
Security
Favourite Content