ក្រោយ​រៀប​ការ ស្រីនា​ និង​​ វិសាល​ ដឹក​ដៃ​គ្នាដើរ​ធ្វើ​បុណ្យ​​​មិនឈប់

ក្រោយ​រៀប​ការ​បាន​ប៉ុន្មាន​ថ្ងៃ ​​ស្រីនា ​និង ​ហេង ​វិសាល​ បាន​ចំណាយ​ថវិកា​ ១ ​ម៉ឺន​ដុល្លារ​​​ បរិច្ចាគ​ទៅ​កាន់​មន្ទីរពេទ្យ​​​កុមារ​អង្គរ​ និង​គន្ធបុប្ផា​។​ ដោយ​ឡែក​ថ្មី​ៗ​នេះ ​អ្នក​ទាំង​ពីរ​​ រួម​ទាំង​​ម្ដាយ​​ទាំង​សង​ខាង​ក៏​បាន​ចូល​ជា​បច្ច័យ​សាងសង់​ស្ពាន​សម្រាប់​ព្រះ​សង្ឃ​​នៅ​វត្ត​ផា​អោក ​​​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ​ទៀត​។​

នា​វេលា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៤ ​​ចំនួន​ទឹក​ប្រាក់​​សរុប​ ១ ​ម៉ឺន​ដុល្លារ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​គណនី​រួម​របស់​ ហេង ​វិសាល​ និង​ស្រី​នា​​​​ ទៅ​កាន់​គណនី​របស់​មន្ទីរ​ពេទ្យ​​​​​កុមារ​អង្គរ​ ខេត្ត​សៀម​រាប ​និង​មន្ទីរពេទ្យ​គន្ធបុប្ផា​។​ គួរ​បញ្ជាក់​ថា ​ចំនួន​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​ចែក​ជា ​២​​ ដោយ មន្ទីរ​ពេទ្យ​​​​​កុមារ​អង្គរ​ ខេត្ត​សៀម​រាប​ទទួល​បាន ​៥​ ពាន់​ដុល្លារ​ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​ទទួល​បាន​ ៥​ ពាន់​ដុល្លារ​។​

ចំពោះ​​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ស្វាមី​ភរិយា​គូរ​នេះ​លោក​ ហេង ​វិសាល​ បាន​រៀប​រាប់​ថា​៖ ​«​បន្ទាប់​ពី​កម្មវិធី​បាន​បញ្ចប់​ពួក​យើង​ទទួល​បាន​ក្ដី​ស្រលាញ់​ និង​ភាព​កក់ក្ដៅ​ពី​បង​ប្អូន​ទាំង​អស់​គ្នា ​​ហើយ​ដូច​រាល់​ដង​ក្ដី​ស្រលាញ់​មួយ​នេះ​មិន​គួរ​បញ្ចប់​ត្រឹម​ពួក​យើង​ទេ​ ថ្ងៃ​នេះ​ដែរ​ ខ្ញុំ​និង​ភរិយា​នឹង​ចែក​ចាយ​ភាពកក់ក្ដៅ​ទាំងអស់​នេះ​បន្ត​ទៅ​កាន់​កុមារ​កម្ពុជា​របស់​ពួក​យើង​ ជូន​បុណ្យ​ផង​ណា​»។​

យ៉ាងណាមិញ បន្ទាប់​ពី​បាន​បរិច្ចាគ​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ​នោះ ​អ្នក​ទាំង​ពីរ​រួម​ទាំង​ម្ដាយ​​ទាំង​សង​ខាង​បាន​ចូល​ជា​បច្ច័យ​កសាង​ស្ពាន​ថ្វាយ​ព្រះ​សង្ឃ​នៅ​វត្ត​ផា​អោក ​​​ក្នុង​ចំនួន​ទឹក​ប្រាក់​​​ ៨ ​០៥០ ​ដុល្លារ ​​ថែម​ទៀត​ផង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន