ចូលទ្រនំជាមួយគ្នាភ្លាម សុវត្ថិ មុនីវណ្ណ ប្រកាសត្រៀមច្រៀង ft សុវត្ថិ សិរីវុឌ្ឍ

តារាចម្រៀង សុវត្ថិ មុនីវណ្ណ ត្រូវជាកូនច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានសម្តែងក្តីរំភើបដែលប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ បានចូលជាសមាជិកថ្មីក្នុងទ្រនំ ហ្គាឡាក់ស៊ីណាវ៉ាត្រា ជាមួយលោក និងឪពុក។ ម្ចាស់បទ “នាងអើយ” បានសរសើរថា ប្អូនប្រុសពៅលោកមានទេពកោសល្យ និង Talent តែងនិពន្ធល្អ ដូច្នេះលោកសង្ឃឹមថា សុវត្ថិ សិរីវុឌ្ឍ នឹងទទួលបានជោគជ័យសម្រាប់ការចាប់ផ្តើមថ្មីនេះ។

ប្រាប់ឱ្យដឹងក្នុងពិធីចុះហត្ថលេខា សុវត្ថិ សិរីវុឌ្ឍ ជាតារាចម្រៀងប្រចាំ ហ្គាឡាក់ស៊ីណាវាត្រា កាលពីពេលថ្មីៗនេះ សុវត្ថិ មុនីវណ្ណ ថា លោកត្រៀមស្នាដៃចម្រៀងថ្មី ៣ បទបន្ថែមសម្រាប់អ្នកគាំទ្រ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ទស្សនិកជននឹងទទួលបានរសជាតិថ្មីប្លែកជាមួយបទថ្មីទាំង ៣ នោះ ព្រោះជាចម្រៀងបែប Hip Hop ដែលដាក់បញ្ចូលភ្លេងបុរាណខ្មែរ បង្កើតរសជាតិថ្មីសម្រាប់ពុកម៉ែបងប្អូនស្តាប់ និងរាំលេងកម្សាន្ត។

ទន្ទឹមការបង្ហើបស្នាដៃចម្រៀងចូលឆ្នាំ ម្ចាស់បទ​ «My Angel» ក៏បានប្រកាសថា លោកត្រៀមច្រៀង ft ជាមួយប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ នាថ្ងៃអនាគត ព្រោះអ្នកទាំងពីរមានគម្រោងរួចហើយ តែចម្រៀងត្រៀម ft បែបណានោះ លោកមិនអាចបញ្ជាក់បានឡើយ គ្រាន់តែបង្ហើបថា វាអាចជាអ្វីដែលពិសេស ព្រោះលោក និង សិរីវុឌ្ឍ សុទ្ធតែចេះតែងនិពន្ធដូចគ្នា។

កំលោះសង្ហា សុវត្ថិ មុនីវណ្ណ ថា លោកពុំបានដាក់ក្តីរំពឹងលើស្នាដៃចម្រៀងថ្មីៗដែលត្រៀមបញ្ចេញនោះឡើយ ដឹងត្រឹមថា លោក និងក្រុមការងារបានព្យាយាមធ្វើអស់ពីសមត្ថភាពសម្រាប់បទថ្មីទាំងនោះ​។

គេជឿជាក់ថា ឆាប់ៗនេះគេនឹងបានឃើញឪពុកកូនទាំង ៣ រូប គឺ ព្រាប សុវត្ថិ, សុវត្ថិ មុនីវណ្ណ និង សុវត្ថិ សិរីវុឌ្ឍ ឡើងច្រៀងរួមគ្នាតាម Concert មិនខាន ព្រោះពេលនេះអ្នកទាំង ៣ ជាតារាចម្រៀងក្នុងទ្រនំជាមួយគ្នាហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន