មិនអាចឈរឱបដៃមើលបន្តទៀតបាន ពេលនេះ ហេង វិសាល សម្រេចបង្កើតមូលនិធិដើម្បីជួយដល់ប្រជាជនដែលចំណាកស្រុកដោយសារសង្គ្រាមដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ និងបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ១ម៉ឺនដុល្លារបន្ថែមទៀត។


មហាជនប្រាកដជាបានជ្រាបចំពោះទឹកចិត្តអ្នកផលិតមាតិកាល្បីឈ្មោះ ហេង វិសាល និងភរិយា ចំពោះសកម្មភាពមនុស្សធម៌របស់អ្នកទាំងពីរនាពេលកន្លងមករបស់អ្នកទាំងពីរ។ ជាក់ស្ដែង ថ្មីៗនេះមានការផ្ទុះអាវុធកើតឡើងនៅខ្សែបន្ទាត់ព្រំដែនខ្មែរថៃដែលធ្វើឱ្យប្រជាជនដែលរស់នៅតំបន់នោះបង្ខំចិត្តប្រមែប្រមូលកូនចៅចាកចេញពីផ្ទះសម្បែងទៅកាន់ទីតាំងសុវត្ថិភាព។ ការចាកចេញរបស់បងប្អូនប្រជាជនខ្មែរនាពេលនេះបានធ្វើឱ្យពួកគាត់ជួបការលំបាកច្រើនទាំងការរស់នៅក៏ដូចជាការហូបចុកជាដើម។ ដោយមើលឃើញពីកង្វះខាតនិងភាពលំបាករបស់ប្រជាជនលោក ហេង វិសាល និងភរិយា ដែលជាអ្នកផលិតមាតិកាក្នុងស្រុកបានជួយជាថវិកាចំនួន ១ម៉ឺនដុល្លារ និងសម្រេចបង្កើតមូលនិធិដើម្បីជួយអ្នកបងប្អូនភៀសខ្លួនទាំងអស់។
ជាមួយគ្នានេះដែរលោកបានបង្កើតកុង១ថ្មីសម្រាប់ការប្រើប្រាស់ថវិកាជួយដល់បងប្អូនភៀសខ្លួនដែលកំពុងជួបការលំបាកក្នុងអំឡុងពេលនេះ និងបានបញ្ជាក់ច្បាស់ថានៅពេលរដ្ឋាភិបាលមានកុងមូលនិធិផ្ទាល់ពេលណាលោកនឹងបាញ់ថវិកាជំនួយទាំងអស់ទៅភ្លាម៕







ប្រភពរូបភាព ៖ Heng Sokvisal & Soy Sopheap

























Account
Security
Favourite Content