NewJeans អះអាងនឹងត្រលប់ទៅ ADOR វិញ ប៉ុន្តែក្រោមលក្ខខណ្ឌមួយនេះប៉ុណ្ណោះ!

វិវាទផ្លូវច្បាប់ដែលកំពុងបន្តរវាងក្រុមចម្រៀងនារី NJZ (NewJeans) និងទីភ្នាក់ងាររបស់ពួកគេ ADOR បានឈានដល់មួយដំណាក់កាលទៀត បន្ទាប់ពីភាគីទាំងពីរបានបង្ហាញខ្លួននៅតុលាការកណ្តាលទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៤ ខែកក្កដា សម្រាប់សវនាការលើកទី ៣ទាក់ទងនឹងសុពលភាពនៃកិច្ចសន្យាផ្តាច់មុខរបស់ពួកគេ។

ក្នុងកំលុងសវនាការ តុលាការបានបញ្ជាក់ពីកាលបរិច្ឆេទនៃការសម្រុះសម្រួលសម្រាប់ថ្ងៃទី ១៤ ខែសីហា ដែលនឹងត្រូវធ្វើឡើងជាសម្ងាត់។ លទ្ធផលអាចជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងសមរភូមិរវាងក្រុមចម្រៀងនារីដ៏ពេញនិយមមួយនេះ និងភ្នាក់ងាររបស់ពួកគេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺសេចក្តីថ្លែងការណ៍ថ្មីៗនេះពីក្រុមមេធាវីរបស់ NJZ បានបញ្ជាក់ជំហរថា សមាជិកក្រុមមិនបានជំទាស់ទាំងស្រុងចំពោះការវិលត្រឡប់ទៅកាន់ ADOR នោះទេ។ ទោះយ៉ាងណា ពួកគេបានសង្កត់ធ្ងន់លើលក្ខខណ្ឌរឹងមាំមួយ។

មេធាវីរបស់ NJZ និយាយថា៖ “មិនមែនថា [សមាជិក] បដិសេធទាំងស្រុងក្នុងការត្រឡប់ទៅ ADOR នោះទេ។ ប្រសិនបើ ADOR បច្ចុប្បន្នអាចវិលត្រលប់ទៅដូចជា ADOR កាលពីមុនការធ្វើសវនកម្មក្នុងខែមេសា ឆ្នាំ ២០២៤ នោះ [ពួកគេ] នឹងសុខចិត្តត្រឡប់ទៅវិញ។ ប៉ុន្តែ​ប្រសិន​បើ​វា​មិន​អាច​ទៅ​រួច យើង​សង្ឃឹម​ថា​ពួក​គេ​នឹងដោះលែង [សមាជិក] ​ដោយ​ការ​បញ្ចប់​កិច្ចសន្យា”។

មេធាវី​របស់ NewJeans ​បាន​អះអាង​បន្ថែម​ទៀត​ថា​ជម្លោះ​ផ្លូវ​ច្បាប់​កើត​ចេញ​ពី​ការ​ធ្វើ​សវនកម្ម​របស់​ HYBE លើផលិតករ​ Min Hee Jin កាលពី​ដើម​ឆ្នាំ​មុន​។ ពួកគេអះអាងថា ទោះបីជាបញ្ហាចម្បងគឺការចោទប្រកាន់ពីការបំពានកាតព្វកិច្ចក៏ដោយ ក៏ប៉ុន្តែ NJZ ឬ NewJeans នៅតែជាអ្នករងទុក្ខច្រើនបំផុត។

គួររំឭកថា ការតស៊ូតាមផ្លូវច្បាប់នេះបានចាប់ផ្តើមដោយសារតែ HYBE បានចាប់ផ្តើមសវនកម្មប្រឆាំងនឹង Min Hee Jin នៅក្នុងខែមេសា ឆ្នាំ ២០២៤។ ពួកគេបានអះអាងថា ផលិតករស្រីរូបនេះកំពុងព្យាយាមដណ្តើមយកសិទ្ធិគ្រប់គ្រងក្រុមហ៊ុន និងលួចយក NewJeans ប៉ុន្តែមិនមានភស្តុតាងនៅក្នុងសវនកម្ម ឬហេតុផលសម្រាប់ការបណ្តេញចេញនោះទេ។ ភាគីនីមួយៗបានចោទប្រកាន់គ្នាថាបានរំលោភលើកាតព្វកិច្ច ហើយនៅចន្លោះហេតុការណ៍ទាំងអស់ NewJeans បានរងផលប៉ះពាល់ច្រើនបំផុត។ យ៉ាងណាក៏ដោយ ក្រោយ​មក​ប៉ូលិស​មិន​បាន​រក​ឃើញ​ភស្តុតាង​ថា Min Hee Jin ប្រព្រឹត្ត​ល្មើស​កាតព្វកិច្ច​ទេ។ មេធាវី NewJeans អះអាងថា ការប៉ុនប៉ងធ្វើសវនកម្ម និងការបណ្តេញចេញគឺផ្អែកលើហេតុផលមិនពិត ហើយមានបំណងដក Min Hee Jin ចេញ។

ភាគីរបស់ NJZ ក៏បានអះអាងយ៉ាងមុតមាំថា ពួកគេមិនអាចជឿទុកចិត្តលើ ADOR ទៀតទេ ព្រោះឥឡូវនេះវាត្រូវបាន “គ្រប់គ្រងដោយបុគ្គលិក HYBE”។

“ADOR ថ្ងៃនេះមិនមែនជា ADOR ដែលនាំយើងទៅរកភាពជោគជ័យកាលពីអតីតកាលនោះទេ។ ឥឡូវនេះវាត្រូវបានគ្រប់គ្រងដោយបុគ្គលិក HYBE ។ អ្វី​ដែល​ហៅ​ថា​ការ​គាំទ្រ និង​ការចែកំលែកផលប្រយោជន៍ដ៏យុត្តិធម៌បាន​កើត​ឡើង​នៅ​ពេល​ដែល Min Hee Jin ជា​នាយក​ប្រតិបត្តិ។ យើង​មិន​អាច​ទុក​ចិត្ត ADOR ទៀត​ទេ ដែល​នេះជា​មូល​ហេតុ​ដែល​យើង​មិន​អាច​ត្រឡប់​ទៅវិញ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​​បាន”។ មេធាវីរបស់ NJZ បន្ថែម ៕

Ju Young Kim – CEO បច្ចុប្បន្នរបស់ក្រុមហ៊ុន ADOR


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *