ហេង វិសាល និងភរិយា ចាប់ផ្ដើមរួមកម្លាំងគ្នាជាថ្មីប្រកាសទទួលជំនួយផ្សេងៗ

ប្រជាជន​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ទី​សុវត្ថិភាព បន្ទាប់​ពី​សៀម​បាន​ចូល​ឈ្លានពាន និង​បាញ់​ប្រហារ​មក​លើ​ភូមិឋាន​តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ ៨ ខែ​ធ្នូ ឆ្នាំ ២០២៥។ ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​​របស់​ប្រជាជន​ខ្មែរ ដែល​រត់​ភៀស​សឹក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន ទាំង​គ្មាន​បាន​យក​អ្វី​ជាប់​ខ្លួន ធ្វើឲ្យ​សិល្បករ​ខ្មែរ​ជាច្រើន​មិន​បាន​ឱប​ដៃ​ឈរ​មើល​ឡើយ។

ក្នុង​នោះ ហេង វិសាល ព្រម​ទាំង​ភរិយា ជា ស្រីនា និង​បងប្រុស ហេង វាសនា បាន​ចេញ​វីដេអូ​ទាំង​ទឹកមុខ​ស្រពោន​ខ្លាំង ដោយ​បើក​ទទួល​​​ជំនួយ​ផ្សេង​ៗ​មិន​ថា​ជា​ថវិកា និង​សម្ភារៈ​ផ្សេង​ៗ​ឡើយ។ សម្រាប់​អ្នក​ដែល​មាន​អីវ៉ាន់ ដែល​ចង់​ផ្ញើ​តាម​រយៈ​លោក អាច​យក​ទៅ​ទុក​នៅ Eat More ដែល​មាន​ទីតាំង​នៅ​បឹងកក់។

ហេង វិសាល បាន​ឲ្យ​ដឹង​ថា សម្ភារៈ​ដែល​មហាជន​បរិច្ចាគ​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​​ប្រជាពលរដ្ឋ​ខ្មែរ​ក្មេង-ចាស់ ប្រុស-ស្រី ដែល​ចាកចេញ​ពី​លំនៅ​ឋាន​ភ្លាម​ៗ និង​មិន​បាន​យក​អ្វី​ជាប់​ខ្លួន​ឡើយ ដើម្បី​រក​ទី​ជម្រក​សុវត្ថិភាព​ជាមុន​សិន។ ក្នុង​នោះ អ្វី​ចាំបាច់​បំផុត​មាន​ទាំង ភួយ, តង់, សម្លៀកបំពាក់​ក្រាស់​ៗទប់ទល់​អាកាស​ធាតុ​ត្រជាក់, ចំណីអាហារ​ហូប​ចុក និង​របស់របរ​ចាំបាច់​សម្រាប់​ស្រ្តី ហើយ​សំខាន់​បំផុត​គឺ​ទឹកដោះគោ សម្រាប់​ទារក និង​កុមារ​តូច​ៗ។

ក្រៅពី​អីវ៉ាន់​ចាំបាច់​ដូច​បាន​រៀបរាប់ ស្រីនា ក៏​បន្ថែម​ទៀត​ថា កម្លាំង​ពលកម្ម​សម្រាប់​ជួយ​រៀបចំ វិច​ខ្ចប់ លើ​ដាក់​សម្ភារៈ​យក​ទៅ​ទីតាំង​ជំរំ ក៏​នាង​ត្រូវការ​អ្នក​ស្ម័គ្រចិត្ត​មក​ជួយ​ដូចគ្នា​ដែរ ប្រសិន​បើ​នរណា​មាន​ពេល​ទំនេរ អាច​មក​ជួយ​បាន​ចាប់ពី​ម៉ោង ៣ រសៀល នៅ Eat More ដែល​មាន​អាសយដ្ឋាន​នៅ​បឹងកក់ ចាប់ពី​ថ្ងៃ ៩ ខែ​ធ្នូ ឆ្នាំ ២០២៥។

អ្នក​បង្កើត​មាតិកា ហេង វិសាល បាន​បន្ថែម​ថា ជំនួយ​ដែល​លោក​ទទួល​បាន​មិនមែន​ជា​របស់​នរណា​ម្នាក់​ឡើយ តែ​ជា​របស់​ខ្មែរ​ទាំង​មូល ហើយ​ជា​ចុងក្រោយ​អ្នក​ទាំង ៣ បាន​អរគុណ​ស្មោះ​អស់​ពី​ចិត្ត និង​បួងសួង​ឲ្យ​កម្ពុជា​ឆាប់​រួច​ផុត​ពី​រឿង​អាក្រក់​ៗ​ទាំង​ឡាយ៕

រូបភាព៖ Heng Visal និង អ៊ីន ធឺណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *