គូស្នេហ៍អ្នកផលិតមាតិកាដ៏មានឥទ្ធិពល ហេង វិសាល និងស្រីនា បានបង្ហាញវត្តមានចូលរួមកម្មវិធីដ៏ធំមួយនៅឯប្រទេសចិន។ ក្នុងនោះដែរមានបណ្ដាអ្នកសិល្បករ អ្នកផលិតមាតិកានិងអ្នកសារព័ត៌មានមកពីជាង ១០០ ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។

បង្ហាញវត្តមានក្នុងកម្មវិធី One Belt One Road Media Cooperation នាលើកនេះ ជា ស្រីនា និង ហេង វិសាល បានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ក៏ដូចជាកន្លែងទេសចរណ៍សំខាន់ៗរបស់កម្ពុជាឱ្យប្រទេសជាច្រើនលើពិភពលោកបានស្គាល់។ មិនតែប៉ុណ្ណោះ កម្មវិធីមួយនេះក៏បានបង្កើតនូវឱកាសយ៉ាងទូលំទូលាយក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងប្រទេសជាច្រើនទាំងក្នុងតំបន់អាស៊ី អ៊ីរ៉ុប និងអាហ្វ្រិក តាមរយៈប្រព័ន្ធផ្សព្វផ្សាយអ្នកសិល្បករនិងអ្នកផលិតមាតិកាផងដែរ។ សម្រាប់ការចូលរួមតំណាងប្រទេសក្នុងនាមជាអ្នកផលិតមាតិកាកម្ពុជានាលើកនេះអ្នកទាំងពីរក៏បានជួប និងបានសំណេះសំណាលជាមួយព្រះនាង នរោត្តម ជេនណា ខណៈទ្រង់ត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវពិសេសនៅក្នុងកម្មវិធី។




ក្រៅអំពីអ្នកផលិតមាតិកាកម្ពុជាក៏នៅមានបណ្ដាសិល្បករអ្នកផលិតមាតិកាប្រមាណជា ២០០ នាក់មកពី ៨៧ ប្រទេសព្រមទាំងអ្នកសារព័ត៌មានមកពីអង្គភាពសារព័ត៌មាន ១៦៥ ស្ថាប័ន។ ដ្បិតថាការចូលរួមមានរយៈពេលមិនសូវជាយូរពិតមែន ប៉ុន្តែអ្នកផលិតមាតិកាទាំងពីរបានចូលរួមបង្ហាញក៏ដូចជាចែករំលែកពីវប្បធម៌និងតំបន់ទេសចរណ៍នៅកម្ពុជា ដើម្បីឲ្យភ្ញៀវចិនមានឱកាសបានស្គាល់ ហើយបានមកទស្សនាកាន់តែច្រើនបន្ថែមទៀតផងដែរ៕
វីដេអូទី១ ៖ https://www.facebook.com/Sreynea0906/videos/2025195248291468
វីដេអូទី២ ៖ https://www.facebook.com/Sreynea0906/videos/1478838759907314
រូបភាព ៖ SreyNea Nea























Account
Security
Favourite Content