ហេងរិន សុម៉ាលីតា ក្លាយជានារីអាកាសចរណ៍ក្រុមហ៊ុនកំពូលរបស់ពិភពលោក Emirates

តារា​សម្ដែង​ស្រី និង​ជា​ធីតាឯកសង្ក្រាន្តរដូវកាលទី៣ ហេងរិន សុម៉ាលីតា បាន​ក្លាយ​ជា​អ្នក​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្បី​លើ​ពិភពលោក។ ដំណឹង​រីករាយ​នេះ ត្រូវ​បាន​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ ២០២២ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នាង​កាលពី​ថ្ងៃ ២ ខែ​សីហា​កន្លង​ទៅ។

ថ្មីៗនេះ ហេងរិន សុម៉ាលីតា បាន​ក្លាយ​ជា​នារី​អាកាសចរណ៍​នៃ​ក្រុមហ៊ុន Emirates។ តួឯក​ស្រី​ក្នុង​រឿង «បញ្ញើ​ស្នេហ៍ បញ្ញើ​បេះដូង» បាន​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ ក្រោយ​បាន​ចូល​វគ្គ​សិក្សា​នៅ​ក្រុមហ៊ុន​ផ្ទាល់ ដោយ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាលច្រើន ហើយ​មាន​ការ​លំបាកខ្លាំង។ នេះ​អាច​ចាត់​ទុក​ថា ជា​រឿង​កម្រ ព្រោះ​មិន​សូវ​មាន​ជនជាតិ​ខ្មែរ​ដែល​អាច​ធ្វើការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទី ៤ លើ​ពិភពលោក​នា​ឆ្នាំ ២០២៥នេះ (ចំណាត់ថ្នាក់ឆ្នាំ 2025 ក្រុមហ៊ុន Emirates ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទី 4 នៅលើពិភពលោក)។ ក្រោយ​បាន​ចូលធ្វើការ នាងក៏បានជួប​នារី​ខ្មែរម្នាក់​បម្រើការងារនៅ​ក្រុមហ៊ុន Emirates ដូចគ្នា។

តារា​ខ្មែរ​ដែល​មាន​គុណភាព រូប​នេះ​មិន​ត្រឹម​មាន​សម្រស់​ស្រស់​ស្អាត​ កម្ពស់ខ្ពស់ស្រឡះប៉ុណ្ណោះ​ឡើយ នាង​ជា​នារី​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ ព្រម​ទាំង​កិរិយាមារយាទ​ល្អ​ប្រពៃ ទើប​អាច​ក្លាយ​ជា​នារី​អាកាសចរណ៍​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នោះ​បាន។ នៅពេល​បង្ហាញ​ខ្លួនក្នុងឯកសណ្ឋាន​នារីអាកាសចរណ៍ Emirates ជាមួយ​ក្រុម​ការងារ​ចម្រុះជាតិសាសន៍ដទៃ លីតា មើលទៅ​អស្ចារ្យ ស័ក្តិសម​នឹង​រូបរាងនាងតែម្ដង។

ក្រោយ ម៉ាលីតា ជោគជ័យ​ក្នុង​ការ​ទទួល​បាន​ការងារ​នៅ ក្រុមហ៊ុន Emirates នាង​ក៏​បាន​ចែករំលែក​អារម្មណ៍​រីករាយ និង​ទទួល​បាន​ការ​ជូនពរ​ពី​សំណាក់​មិត្តភ័ក្ដិ​សិល្បៈ​ជាច្រើន។ នាង​បាន​បរិយាយ​អារម្មណ៍​ថា «នារី​ខ្មែរ​របស់​អ្នក​បាន​ធ្វើ​វា​បាន​ហើយ បន្ទាប់ពី​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង។ បង្កើន​ទំនុក​​ចិត្តការហោះហើរថ្មី​ជាមួយ​ខ្ញុំ នៅ​ក្រុមហ៊ុន​អាកាសចរណ៍​កំពូល​មួយ​របស់​ពិភពលោក Emirates»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហេងរិន សុម៉ាលីតា ធ្លាប់​បម្រើ​ការងារ​ជា​នារី​អាកាសចរណ៍​នៅ​ក្រុមហ៊ុន Air Asia, Lanmei Airlines ហើយ​ចុងក្រោយនេះ​គឺ​នាង​បាន​ក្លាយ​ជា​បុគ្គលិក​របស់ Emirates៕

រូបភាព៖ Malyta Heng


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Leave a Reply

Your email address will not be published.Required fields are marked *