ការស្លាប់របស់តារាស្រី Hara នៅតែជាស្រមោលខ្មៅសម្រាប់សមាជិកក្រុមចម្រៀង Kara និងអ្នកគាំទ្រខេប៉ុបជាច្រើន ឲ្យតែនិយាយរំឭកដល់ពេលណាតែងធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍សោកសៅខ្លាំង។ ថ្មីៗ នេះ តារាស្រី Han SeungYeon សមាជិកម្នាក់របស់ក្រុមចម្រៀង Kara បាននិយាយពីពេលវេលាល្អរបស់សមាជិកក្រុមជាមួយ Hara។ អនុស្សាវរី៍យ៍ល្អៗ ធ្វើឲ្យតារាស្រីរូបនេះទប់ចិត្ដមិនបានសម្រក់ទឹកភ្នែកចុះមក។

តារាស្រី Han SeungYeon បានបង្ហាញខ្លួនក្នុងកម្មវីធី “Unanswered Question” និងបាននិយាយពីដំណើរជីវិតរបស់នាងជាមួយសមាជិកក្រុម Kara។ នាងមិនភ្លេចរំឭកដល់មិត្ដសម្លាញ់រួមក្រុមគឺ Haraដែលបានចាកចេញទៅបាត់ហើយនោះទេ។ កាលពីមុន នាងចូលចិត្ដហៅ Hara ថា Ppaeppong ដោយសារតែនាងមានរូបរាងស្គមតូចច្រឡឹង ឯ Hara តែងហៅនាងថា Jjoppong ដោយសារនាងមានកម្ពស់ទាប។


នាងបានបន្ដថា៖ មានម្ដង នាង និង Hara គឺមានអារម្មណ៍ស្ដ្រេសខ្លាំងដោយសារការងារ អ្នកទាំងពីរក៏បានលួចទៅដើរកម្សាន្ដពីរនាក់នៅឯមាត់សមុទ្រ។ ពួកយើងបានលេងល្បែងកម្សាន្ដជាច្រើន និងទិញកាំជ្រួចដុតលេងថែមទៀត ព្រមទាំងញ៉ាំអាហារជាមួយគ្នាយ៉ាងឆ្ងាញ់។ និយាយស្មោះអស់ពីចិត្ដនាងពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងនៅពេលនោះ។ នាងសង្ឃឹមថា នាងអាចមានពេលវេលាបែបនេះម្ដងទៀតជាមួយ Hara ប្រសិនបើនាងនៅមានជីវិត។



គួរបញ្ជាក់ កាលពីថ្ងៃទី ២៤ ខែ វិចិ្ឆកា ឆ្នាំ ២០១៩ ជាពេលវេលាដ៏រន្ធត់មួយសម្រាប់ក្រុមអ្នកគាំទ្រខេប៉ុបដោយសារតែ Hara បានសម្រេចបញ្ចប់ជីវិតខ្លួនក្នុងវ័យ ២៨ ឆ្នាំដោយសារជួបវិបត្ដិស្មុគស្មាញក្នុងចិត្តច្រើនពេក៕























Account
Security
Favourite Content