តារាមចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា កំពុងអង្រួនចិត្តប្រិយមិត្តអ្នកគាំទ្រ ជាពិសេសយុវវ័យឱ្យលង់ចូលជ្រៅទៅក្នុងបទចម្រៀងថ្មីៗរបស់នាង តាមរយៈសំឡេងដ៏ក្រអួនក្រអៅបង្កប់ដោយភាពឈឺចាប់ពើតផ្សារ។ តាមការកត់សម្គាល់ បទចម្រៀងថ្មីៗរបស់ សូលីកា ភាគច្រើនជាបទកម្សត់ ដែលរៀបរាប់ពីភាពសោកសៅ កម្សត់ ឈឺចាប់ជាបទពិសោធន៍ជីវិតពិត បង្ហូរមកតាមសូរសៀងសំនៀងដើម្បីឱ្យគ្រប់គ្នាបានឮ។
អត្ថន័យនៃចម្រៀង ជាមួយអារម្មណ៍ឈឺចាប់ពីក្នុងចិត្តរបស់អ្នកម៉ាក់សម័យថ្មីរូបនេះ បង្កើតជាអារម្មណ៍អន្លង់អន្លោចសម្រាប់អ្នកស្តាប់ រហូតធ្វើឱ្យអ្នកស្តាប់ចម្រៀងទាំងនោះសេដខ្លាំងស្ទើរស្រក់ទឹកភ្នែកម្តងៗ។
ក្នុងចំណោមចម្រៀងថ្មីៗជាច្រើនដែលទម្លាក់លើទីផ្សារ ៥ បទខាងក្រោមជាចម្រៀងកំពុងមានការពេញនិយមខ្លាំង ហើយមានអ្នកចាក់ស្តាប់គ្រប់ទីកន្លែង សូម្បីពេលចេញច្រៀងតាម pub ក៏ ពេជ្រ សូលីកា តែងលើកយកបទទាំងនេះទៅច្រៀងកំដរអារម្មណ៍ប្រិយមិត្ត ហើយគ្រប់គ្នាបានស្រែកច្រៀងឡើងកងរំពងជាមួយតារាស្រីរូបនេះ។
១. «ហេតុអ្វីយើងបែកគ្នា?»
២. «ស្នាមបេះដូង»
៣. «គ្មានឱកាស»
៤. «ផ្កាឈូកកំសត់»
៥. «ឈប់យំ»