កាលពីថ្មីៗនេះ ក្រុមហ៊ុន BH Entertainment របស់តារាសម្ដែងស្រី Han Ji Min បានប្រកាសថានាងបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន ប្រហែលជាង ៣៨០០០ ដុល្លារអាមេរិកតាមរយៈសមាគមន៍សង្គ្រោះគ្រោះមហន្តរាយជាតិ Hope Bridge ដើម្បីជួយដល់ភូមិ jjokbang និងមនុស្សចាស់ដែលរស់នៅម្នាក់ឯងឯកោក្នុងរដូវរងា។

ជាមួយគ្នានេះ លោក Song Pil Ho ប្រធានសមាគមន៍ Hope Bridge បានឱ្យដឹងថានៅអំឡុងពេលដែលរលកត្រជាក់ឡើងខ្លាំងនៅក្នុងឆ្នាំនេះ ការបរិច្ចាគរបស់តារាស្រី Han Ji Min នឹងក្លាយជាគំរូដ៏ល្អដល់សង្គម ជាពិសេសនៅពេលដែលសុវត្ថិភាព និងការយកចិត្តទុកដាក់គឺមានភាពចាំបាច់ខ្លាំងមែនទែនសម្រាប់ជនងាយរងគ្រោះដោយសារអាកាសធាតុត្រជាក់។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែធ្នូថ្មីៗនេះតួឯកស្រីក្នុងរឿង Our Blues រូបនេះក៏បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុនដល់អង្គការជំនួយអន្តរជាតិ JTS (Join Together Society) របស់អង្គការសហប្រជាជាតិផងដែរ ខណៈកាលពីខែសីហា ឆ្នាំមុន បានបរិច្ចាគ ៥០ លានវ៉ុនសម្រាប់ជួយដល់ជនពិការ និងដើមខែធ្នូក្នុងឆ្នាំដដែល នាងបានបរិច្ចាគ ៥០ លានវ៉ុនទៀតឧបត្ថម្ភធ្យូងថ្មដើម្បីផ្ដល់ភាពកក់ក្ដៅដល់គ្រួសារខ្វះខាតនីមួយៗ។

បច្ចុប្បន្ន តារាស្រីវ័យ ៤១ ឆ្នាំរូបនេះកំពុងរៀបចំថតរឿងភាគថ្មីមួយទៀតឱ្យស្ថានីយទូរទស្សន៍ SBS មានចំណងជើងថា Between Greeting ដែលគ្រោងនឹងចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះហើយ៕



























Account
Security
Favourite Content