ប្រមូលមកអស់ហើយ Infulencer Content creator/video ចូលរួមមង្គលការ ស្រីនា និង ហេង វិសាល

ត្បិត​ថា​ម្សិលមិញ​គឺជា​ថ្ងៃ​ចូលរោងជយ​របស់ ស្រីនា និង ហេង វិសាល តែ​កម្មវិធី​បាន​រៀបចំ​ឡើង​តាំងពី​ព្រឹក និង​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​របស់​គ្រួសារ​ទាំង​សងខាង។ អ្វី​ដែល​យើង​ត្រូវ​ដឹង គឺ​កូន​ក្រមុំ និង​កូន​កំលោះ គឺជា​អ្នក​បង្កើត​មាតិកា​ដ៏​ល្បី​ប្រចាំ​ស្រុក​ខ្មែរ ដូចនេះ​ហើយ​អ្នក​គាំទ្រ​រង់ចាំ​មើល​រូបភាព និង​វីដេអូ​ដ៏​ស្រស់​ស្អាត​នៃ Idol ទាំង​២។

សម្រាប់​ភ្ញៀវ​កាល​ពី​ម្សិលមិញ និង​ថ្ងៃនេះ​ពិត​ណាស់ គឺ​សុទ្ធតែ Influencer, Content creator, Content video, អ្នក review ម្ហូប​អាហារ,អ្នកជំនួញអនឡាញ, អ្នក​សិល្បៈ​ភាគច្រើន​តែម្ដង។ មិន​អស់​ត្រឹម​នេះ​ឡើយ នៅ​មាន​ភ្ញៀវ​ដែល​ជា​អ្នក​ជំនួញ មន្រ្តី​រាជការ និង​អ្នក​ធ្វើការ​ស្ថាប័ន​ឯកជន​ជាច្រើន​ទៀត​ក៏​មាន​វត្តមាន​ចូលរួម​ឲ្យ​ពរជ័យ សិរី​មង្គល ដល់​គូ​ស្វាមី​ថ្មីថ្មោង​នេះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ​មិត្ត​រួម​អាជីព​ខ្លះ​គឺជា​អ្នក​កំដរក្នុង​កម្មវិធី ហេង​ សុខវិសាល និង ជា ស្រីនា ថែម​ទៀតផង ហើយ​ចំណែក​ភ្ញៀវ​ខាង​ម្ដាយ​កូន​ក្រមុំ​ឯណោះ​ក៏​មិន​ណយ​ប៉ុន្មាន​ដែរសុទ្ធសឹង​ជា​តារា​ល្បីៗ​ដូចអ្នក​នាង សុគន្ធ នីសា, ឈិត សុវណ្ណបញ្ញា, ចាន់ កែវនិមល ជាដើម។

អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​វត្តមាន​របស់​ព្រះនាង នរោត្តម ជេនណា ចូលរួម ពិធី សិរីមង្គល របស់ ជា ស្រីនា និង ហេង សុខវិសាល។ អ្វី​ដែល​ធ្វើឲ្យ​មហាជន​កាន់តែ​ស្ញប់ស្ញែង គឺ​មង្គល​ការ Influencer គូ​នេះ ពិតជា​ទាក់ទាញ​ក្រសែ​ភ្នែក​មហាជន​ខ្លាំង ព្រោះ​អ្នក​ទាំង ២ ជា​គូស្នេហ៍​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង មាន​ប្រជាប្រិយភាព​ដោយ​ភាព​ថ្លៃថ្នូរ ជា​អ្នក​ចែករំលែក​ចំណេះដឹង និង​ចូលរួម​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន។

ទាំងនេះ​ហើយ​ជា​មូលហេតុ​ដែល ស្រីនា និង វិសាល ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មិន​ថមថយ​សោះ តាំងពី​ថ្ងៃ​ភ្ជាប់​ពាក្យ​រហូត​ដល់​ចូល​រោងការ។ គួរ​បញ្ជាក់​ថា ភ្ញៀវ​ដែល​ចូលរួម​មង្គលការ​អ្នក​ទាំង ២ មាន​ច្រើន រហូត​ត្រូវ​ម៉ៅ​ ៥ អគារ​នៅ ដឺព្រេមៀ សេនធ័រ សែនសុខ​ចូល​គ្នា៕

រូបភាព៖ Nara Wedding



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស