សម្រាប់កម្មវិធីប្រកាសពានរង្វាន់ Golden Globes អ្វីដែលទស្សនិកជនចង់ដឹងបំផុតពីមួយឆ្នាំទៅមួយឆ្នាំនោះគឺតារាសម្ដែងរូបណា ភាពយន្តណាខ្លះដែលបានទទួលពានរង្វាន់ធំ ប៉ុន្តែក្រៅពីការប្រគល់ពានរង្វាន់ កម្មវិធីនេះក៏ជាវេទិកាប្រចាំឆ្នាំធំមួយដែរដែលសិល្បករល្បីៗជាច្រើនបានចូលរួមបង្អួតសម្រស់ស្រស់ស្អាតរបស់ពួកគេលើកម្រាលព្រំក្រហម។
សម្រាប់ឆ្នាំនេះក៏មានតារាល្បីៗជាច្រើនបានបង្ហាញមុខ រួមមានទាំងតារាចម្រៀង Selena Gomez, Dua Lipa និង Taylor Swift និងតារាសម្ដែងជួរមុខជាច្រើនរូបដូចជា Margot Robbie ពីភាពយន្ត “Barbie”, Cillian Murphy ពីភាពយន្ត “Oppenheimer”, Elizabeth Debicki ពីរឿងភាគ “The Crown” និងតារាសម្ដែងជើងចាស់ជាច្រើនទៀត។ ឥឡូវនេះ យើងមកមើលតែម្ដងថាតើមានវត្តមានតារាល្បីណាខ្លះ ហើយពួកគេម្នាក់ៗជ្រើសរើសឈុតពីប្រេនអ្វីមកបង្ហាញរៀងៗខ្លួន៖
Selena Gomez – Armani Privé


Elizabeth Debicki – Dior

Elizabeth Olsen – Vivienne Westwood

Margot Robbie – Armani Privé


Cillian Murphy – Saint Laurent

Florence Pugh – Valentino

Heidi Klum – Sophie Couture

Hunter Schafer – Prada

Elle Fanning – Balmain


Rosamund Pike – Dior

Natalie Portman – Dior

Greta Lee – LOEWE

Emma Stone – Louis Vuitton


Jennifer Lawrence – Dior

Carey Mulligan – Schiaparelli

Timothée Chalamet – Celine


Brie Larson – Prada

Billie Eilish – WILLY CHAVARRIA
v

Jennifer Lopez – Nicole, Felicia Couture

Taylor Swift – Gucci

Michelle Yeoh – Bottega Veneta

Jennifer Aniston – Dolce & Gabbana

Amanda Seyfried – Armani Privé

Dua Lipa – Schiaparelli


Julia Garner – Gucci

Julianne Moore – Bottega Veneta

គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់ Golden Globes ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីផ្តល់កិត្តិយសដល់ខ្សែភាពយន្តខ្នាតធំ និងភាពយន្តទូរទស្សន៍ល្អបំផុតដែលត្រូវបានជ្រើសរើសដោយក្រុមអ្នកកាសែតព័ត៌មានកម្សាន្តចំនួន ៣០០ នាក់មកពីជុំវិញពិភពលោក។ សម្រាប់ឆ្នាំនេះ ភាពយន្តខ្នាតធំដែលលេចធ្លោជាងគេគឺភាពយន្តសង្គ្រាមលោក “Oppenheimer” ដែលបានឈ្នះពានរង្វាន់ច្រើនសរុបចំនួន ៥ ពានរង្វាន់ បន្ទាប់មកគឺភាពយន្ត “Barbie” និង “Poor Things” ដែលបានឈ្នះពានរង្វាន់ម្នាក់ ២។ ផ្នែកភាពយន្តទូរទស្សន៍ ជយលាភីធំៗបានទៅលើភាពយន្តភាគ “Beef”, ភាពយន្តភាគ “Succession” និងភាពយន្តភាគ “The Bear” ៕
























































Account
Security
Favourite Content