ថ្មីៗ នេះ Taeyeon សមាជិកក្រុមចម្រៀង Girls’ Generation បានទម្លាយពីអត្ដចរិតបុរសក្នុងក្ដីស្រមៃរបស់ខ្លួន ជាពិសេសព្រមទាំងបានលើកឡើងថាអត្ដចរិតបែបនេះពិតជាទាក់ទាញ និងកក់ក្ដៅ។
បង្ហាញខ្លួនក្នុងកម្មវិធី “Fridge Interview” តារាស្រី Taeyeon បានបើកបង្ហាញ និងទម្លាយពីអត្ដចរិតបុរសក្នុងក្ដីស្រមៃរបស់ខ្លួនឲ្យអ្នកគាំទ្រ និងមហាជនបានដឹង។ តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ បានលើកឡើងថា៖ ប្រភេទមនុស្សប្រុសដែលមានចិត្ដល្អ និងទន់ភ្លន់ ពិតជាមើលទៅទាក់ទាញ មិនថា ទង្វើបន្ដិចបន្តួច សកម្មភាព ឬការនិយាយស្ដីរបស់ពួកគេ។ សម្រាប់នាង អត្ដចរិតទន់ភ្លន់ និងចិត្ដល្អ គឺសំខាន់ជាង រូបរាងខាងក្រៅ។ ជាពិសេស នាងក៏ចាប់អារម្មណ៍ ចំពោះដល់ប្រភេទបុរសដែលមានចំណេះដឹងផ្សេងៗ មិនថា ទាំងក្នុងជីវិត ឬការងារ ដែលនាងអាចរៀនសូត្រពីគេបាន។


នាងបន្ថែមទៀតថា៖ ចំពោះបុរសដែលនាងចាប់អារម្មណ៍ ក៏ជាមនុស្សដែលអាចបែងចែកឲ្យច្បាស់លាស់ផងដែរ។ អ្វីដែលសំខាន់គឺត្រូវទុកនាងសំខាន់។ ជីវិតរបស់មនុស្សម្នាក់មានរឿងជាច្រើនត្រូវធ្វើ ហើយបុរសខ្លះអាចនឹងភ្លេច ឬមិនចាប់អារម្មណ៍អ្នកដែលនៅចំពោះមុខ។ ដូច្នេះគេត្រូវជាមនុស្សចេះឆ្លៀត និងបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ។ នាងធ្លាប់ឃើញមនុស្សជាច្រើន មិនទុកមិត្ដស្រី ឬដៃគូ របស់ខ្លួនសំខាន់ឡើយ។
នាងបន្ដទៀតថា៖ សម្រាប់រូបរាង នាងមិនសូវរើសឡើយ គ្រាន់តែគេអាចជាមនុស្សដែលស្រឡាញ់សុខភាព ចូលចិត្ដហាត់ប្រាណ និងមានស្នាមញញឹមស្រស់។

មែនទែនទៅ តារាស្រី Taeyeon មិនសូវនិយាយពីអត្ដចរិតបុរសក្នុងក្ដីស្រមៃរបស់ខ្លួនឡើយ ជាហេតុធ្វើឲ្យការបើកបង្ហាញលើកនេះទទួលបានការចាប់អារម្មណ៍ពីមហាជន។ ជាពិសេស រូបនាងបាននិយាយរៀបរាប់លម្អិតពីបុរសក្នុងក្ដីស្រមៃនាងតែម្ដង។
តារាស្រី Taeyeon កើតក្នុងឆ្នាំ ១៩៨៩ នាងមានវ័យ ៣៥ ឆ្នាំហើយ។ នាងបានបង្ហាញខ្លួនជាផ្លូវការក្នុងក្រុមចម្រៀងនារី Girls’ Generation ក្នុងឆ្នាំ ២០០៧។ បច្ចុប្បន្ន នាងផ្ដោតលើអាជីពសិល្បៈទោលរបស់នាងច្រើនជាងក្រុមចម្រៀង។ រូបនាងក៏ទើបបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា “Heaven” នៅដើមខែ កក្កដា ឆ្នាំ ២០២៤៕
























Account
Security
Favourite Content