តារាសម្ដែង GAGAN Malik ដើរតួជាព្រះពុទ្ធ និងជាទូតសុច្ឆន្ទៈផ្សព្វផ្សាយកម្ពុជា បានត្រឡប់មកម្ដងទៀតហើយ

តារា Bollywood ឥណ្ឌា លោក Gagan Malik ដែលដើរតួអង្គជាព្រះពុទ្ធ បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ម្ដង​ទៀត​ហើយ ជាមួយ​ក្រុម​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ជាច្រើន​នាក់។ ក្នុង​ការ​មក​វិញ​ម្ដង​ទៀត​នេះ ក៏​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ ហើយ​លោក​ក៏​បាន​អំពាវនាវ​ទេសចរ​អន្តរជាតិ​អាច​ហោះហើរ​ត្រង់​មក​ទស្សនា​កម្ពុជា​ដោយ​ផ្ទាល់ ខណៈ​កម្ពុជា​បច្ចុប្បន្ន​មាន​ព្រលាន​យន្តហោះ​ថ្មី​លំដាប់​ពិភពលោក អាច​ទទួល​ជើង​យន្តហោះ​គ្រប់​ប្រភេទ​ចុះ​ចត​បាន។

កាលពី​អំឡុង​ខែ​៣ ឆ្នាំ ២០២៥ កន្លង​ទៅ តារា​បូលីវូត​ឥណ្ឌា​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បានក្រសួងទេសចរណ៍កម្ពុជាជា​​ទូត​សុច្ឆន្ទៈ​របស់​កម្ពុជា ​​ដើម្បី​បាន​បន្ត​ជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា​ដ៏​សម្បូរ​បែប​ទៅ​កាន់​ប្រជាជន​ក្នុង​ពិភពលោក​ពិសេស​ប្រជាជន​ឥណ្ឌា​តែ​ម្ដង។

មកលើកនេះលោក Gagan Malik បាន​លើក​ឡើង​ថា នឹង​ទៅ​ទស្សនា​ព្រះបរមរាជវាំង ហើយ​ក៏​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ខេត្ត​សៀមរាប ព្រម​ទាំង​ចំណាយ​ពេល​នៅ​ទីនោះ ២ ថ្ងៃ ដើម្បី​ទស្សនា​អង្គរវត្ត និង​កន្លែង​ដទៃ​ទៀត។ សម្រាប់​លោក​គិត​ថា កម្ពុជា​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត និង​មាន​សុវត្ថិភាព​ក្នុង​ការ​មក​ទស្សនា។

តារា​ប្រុស​វ័យ ៤៩ ឆ្នាំ​រូបនេះ​ក៏​បាន​អរគុណ​​ជ្រាលជ្រៅ​ដល់​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ហើយ​អ្វី​ដែល​លោក​សង្កត់​ធ្ងន់ គឺ​ព្រលាន​ថ្មី​ដ៏​ស្រស់​ស្អាត និង​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យរបស់​កម្ពុជា។ ជាចុងក្រោយ Gagan Malik បញ្ជាក់​ថា កម្ពុជា​សម្បូរ​ទៅ​ដោយ​កន្លែង​ស្អាត​ៗ សម្រាប់​សម្រាក​លំហែកាយ​យ៉ាង​រីករាយ។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ ​១៩​ ខែមីនា ​២០២៥ ​កន្លង​ទៅ ឯកឧត្ដម ហួត​ ហាក់​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​អនុញ្ញាត​​ឲ្យ GAGAN Malik តារា​បូលីវូត​ល្បី​ឈ្មោះ​ចូល​ចួប​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​លើការ​ស្នើ​សុំ​គាំទ្រ​គម្រោង​នៃ​កញ្ចប់​ទស្សនកិច្ច​បែប​សាសនា​របស់​លោក​ពី​បណ្ដា​ប្រទេស​នា​នាជា​ពិសេស​ពី​ប្រទេស​ឥណ្ឌា​មក​កាន់​កម្ពុជា​នា​រដូវ​កាល​បៃតង​នេះ។ នៅ​ក្នុង​ជំនួប​នោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​កោត​សរសើរ​ចំពោះ​កិច្ច​ប្រឹងប្រែង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ កត្តា​សុខ​សន្តិភាព ស្ថានភាព​នយោបាយ សង្គម សណ្តាប់ធ្នាប់​សាធារណៈ​ សុវត្ថិភាព​ទេសចរ​នៅ​កម្ពុជា​៕

រូបភាព៖ BTV Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *