ថ្មីៗនេះ តារាចម្រៀងខេប៉ុបដ៏ល្បី G-Dragon ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងត្រូវប៉ូលីសកោះហៅ ដើម្បីសាកសួរថែមទៀតផង។ ដំណឹងនេះដែរបានធ្វើឲ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីអាជីពសិល្បៈរបស់ GD ដោយសារការប្រើប្រាស់គ្រឿងញៀន។

បន្ទាប់ពីដំណឹងទាំងនេះផ្សព្វផ្សាយជាសាធារណៈ តារាចម្រៀងប្រុសវ័យ ៣៥ ឆ្នាំរូបនេះក៏បានចេញមុខបដិសេដថាខ្លួនមិនបានប្រើប្រាស់គ្រឿងញៀនឡើយ។ តាមរយៈអ្នកតំណាងរបស់ខ្លួន GD បានលើកឡើងថា ខ្លួនមិនធ្លាប់មានប្រវត្ដិប្រើប្រាស់គ្រឿងញៀនទេ លោកនឹងចូលរួមយ៉ាងសកម្មក្នុងការស៊ើបអង្កេត និងចូលរួមសហការជាមួយភាគីពាក់ព័ន្ធ ប្រសិនបើចាំបាច់។
ជាមួយគ្នាដែរ អ្នកកាសែតលោក JinHo Lee បានទម្លាយថា បើតាមដំណឹងផ្ទៃក្នុង និងអ្នកដែលបានទាក់ទងទៅកាន់ GD បានប្រាប់ GD មិនដែលទទួលបានការកោះហៅពីប៉ូលីសទាក់ទិនរឿងគ្រឿងញៀនឡើយ ហើយលោកពិតជាមានអារម្មណ៍មិនល្អចំពោះរឿងនេះយ៉ាងខ្លាំង និងដឹងរឿងទាំងនេះពីបណ្ដាញសង្គមអ៊ីនធឺណិត។

ជាមួយគ្នាដែរ GD ក៏ត្រូវបានគេរាយការណ៍ថា មិនត្រូវឲ្យចាកចេញពីប្រទេសមួយរយៈ ប៉ុន្ដែមិនមែនដោយសារលោកត្រូវបានជាប់ទោសអ្វីឡើយ ប៉ុន្ដែដោយសារត្រូវចូលរួមសហការដោះស្រាយបញ្ហាដែលនានាកើតមានឡើងឲ្យចប់សព្វគ្រប់ កុំឲ្យមានរឿងយល់ច្រឡំទៀត។
បើតាមប្រភពព័ត៌មាន Naver បានឲ្យដឹងថា ប្រសិនបើ GD ពិតជាមានជាប់ពាក់ព័ន្ធធ្ងន់ធ្ងរជាមួយការប្រើប្រាស់គ្រឿងញៀនមែនគ្រាន់តែចំណាយថ្លៃជួលមេធាវី និងក្រុមការងារពាក់ព័ន្ធផ្សេងៗ យ៉ាងហោចណាស់ពីចន្លោះ ១ លានដុល្លារ ទៅ ១.២ លានដុល្លារអាមេរិក៕
























Account
Security
Favourite Content