ខោអាវប្រេនៗ ៣ ឈុត និងគ្រឿងពេជ្រ ជី ដេវីត ពាក់ថ្ងៃ​ប្រកាសជាទូតសុច្ឆន្ទៈថ្មី ថ្លៃ​ដល់ម្ល៉ឹងផង!

ដូចប្រិយមិត្តបានដឹងហើយថា តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ទើបត្រូវបានប្រកាសជាទូតសុច្ឆន្ទៈរបស់ ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ក្នុងកម្មវិធីប្រគំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II កាលពីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសួនវឌ្ឍនៈកាពីតាលឡាហ្វ៍ស្តាយផាក។

មិនខុសពីសព្វមួយដង ក្នុងពិធីប្រកាសទូតសុច្ឆន្ទៈ និងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មី ជី ដេវីត នៅតែតុបតែងខ្លួនឡើងសង្ហា ជាមួយឈុតសម្លៀកបំពាក់ប្រេនល្បីៗ និងគ្រឿងអលង្ការពេជ្រឡើងជ្រែកខ្លួន។ ខាងក្រោមជាការសម្រាយលម្អិត ពីតម្លៃសម្លៀកបំពាក់ និងគ្រឿងពេជ្រ មួយតួខ្លួន​ ដេវីត ដែលពាក់ថ្ងៃធ្វើទូតសុច្ឆន្ទៈថ្មី។ នេះបើយោងតាមការបង្ហោះរបស់ ទំព័រហ្វេសប៊ុកផ្លូវការ G-Devith Fan Club បានរៀបរាប់ឱ្យដឹងថា៖ 

  • បណ្តោងខ្សែកររូបសត្វដាយណូស័រ និងខ្ទាស់អាវរូបដាយណូស័រ ជាការរចនាពិសេសដោយហាងពេជ្រ Seng Chenda។ ក្នុងនោះ បណ្តោងខ្សែកររូបសត្វដាយណូស័រ តម្លៃ ១៦ ៣០០ ដុល្លារ ចំណែក ខ្ទាស់អាវរូបដាយណូស័រ តម្លៃ ៦ ៩០០ ដុល្លារ សរុបជាង ២ ម៉ឺនដុល្លារ។
  • សម្លៀកបំពាក់ប្រេន Louis Vuttion ពេញមួយតួខ្លួន (ខោ អាវ មួក ស្បែកជើង) តម្លៃសរុបជាង ៩ ពាន់ដុល្លារ។
  • សម្លៀកបំពាក់ប្រេន Balenciaga ពេញមួយតួខ្លួន (ខោ អាវ ស្បែកជើង) តម្លៃសរុបជាង ១ ម៉ឺនដុល្លារ។
  • សម្លៀកបំពាក់ប្រេនមួយឈុតទៀតដែលមានអាវធំពណ៌ទឹកប៊ិចលាយរូបដំរីពណ៌ស ខោ និងស្បែកជើងប្រេន Louis Vuttion តម្លៃសរុបជិត ៤ពាន់ដុល្លារ។

យ៉ាងណាមិញ គេឃើញមានការលើកឡើងផ្សេងៗគ្នា ពាក់ព័ន្ធការនិយមតុបតែងខ្លួនរបស់តារាចម្រៀងរ៉េបរាងខ្ពស់ស្រឡះនេះ ​តែភាគច្រើន​លើកសរសើរដល់លោកថា ជាតារាម្នាក់ដែលគេរិះគន់ ជាន់ពន្លិចគ្រប់បែបយ៉ាងស្ទើរតែលិច តែលោកនៅតែអាចរះឡើងខ្ពស់បានដូចរាល់សព្វថ្ងៃនេះ។

សូមជម្រាបថា តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ហៅ ជី ដេវីត បានក្លាយជាទូតសុច្ឆន្ទៈផលិតផល២ក្នុងពេលតែមួយ គឺស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ហើយនេះជាលើកដំបូងដែលលោកទទួលការងារជា BA សម្រាប់ផលិតផលមានជាតិស្រវឹង។

តាមរយៈតំណែងជាទូតសុឆន្ទៈនេះ តារារ៉េប ជី ដេវីត និងក្រុមហ៊ុនបុត្រសម្ព័ន្ធវឌ្ឍនៈគ្រុប នឹងជំរុញលើកស្ទួយវិស័យសិល្បៈចម្រៀងឱ្យកាន់តែរីកចម្រើន ដោយផ្ដោតសំខាន់លើការផលិត MV ចម្រៀងមានគុណភាព រួមទាំងការរៀបចំ Concert ដ៏អស្ចារ្យ។ មិនតែប៉ុណ្ណោះ ក៏នឹងរួមចំណែកផ្ដល់ចំណូលដល់តារាចម្រៀង និងក្រុមការងារ ដោយកន្លងមកក្រុមហ៊ុនដ៏ធំនេះបានរៀបចំកម្មវិធីមិនតិចជាង ១០០ លើកនោះទេ។ តាមការបង្ហើបតារាចម្រៀងរ៉េបកម្ពស 1.88cm លោកនឹងមានការប្រគំតន្ត្រី PS2 X វ ដ៏អស្ចារ្យម្ដងទៀតនៅថ្ងៃសង្ក្រាន្ត នាថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

លោកសន្យានឹងផលិតបទចម្រៀងបែបប្រពៃណីខ្មែរពិរោះៗនិងមានអត្ថន័យ ហើយក៏ត្រៀមចអាល់ប៊ុមពិសេសលើសពីដៃគូរចម្រៀងជាមួយអនាគតម៉ាក់ៗ ទេព បូព្រឹក្ស ផងដែរ។ ក្រៅពីកម្មវិធីកម្សាន្តសប្បាយៗ ម្ចាស់បទ ជំហានជ័យ Life Tale និង ក្រុមហ៊ុនវឌ្ឍនៈ ក៏មានគម្រោងធ្វើការងារសប្បុរសធម៌នាងពេលខាងមុខថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង