តារាចម្រៀងរ៉េប ជី ដេវីត និងភរិយារូបស្រស់ ទេព បូព្រឹក្ស បានដឹកដៃគ្នាធ្វើដំណើរឆ្លងប្រទេសទៅថតរូប Pre-wedding ដោយបានសម្លៀកបំពាក់បុរាណខ្មែរ ឈុត «ព្រះថោងតោងស្បៃនាងនាគ» ថតបង្ហាញភាពស្រស់ស្អាតលើភ្នំទឹកកកនៅប្រទេសជប៉ុន។

តារាគូនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយសារការស្លៀកឈុតប្រពៃណីបុរាណខ្មែរនៅលើភ្នំទឹកកកដ៏ត្រជាក់បែបនេះ។ ការជ្រើសរើសប្រើប្រាស់សម្លៀកបំពាក់បុរាណខ្មែរ ជាការគិតគូរបានយ៉ាងល្អិតល្អន់ ខណៈការថតបង្ហាញបែបនេះមិនត្រឹមតែបានបង្ហាញភាពស្រស់ស្អាតប៉ុណ្ណឹងទេ ថែមទាំងអាចឱ្យបរទេសបានឃើញពីភាពអស្ចារ្យបំពាក់នៃឈុតបុរាណខ្មែរ ដែលមានតាំងពីយូរលង់ថែមទៀតផង។
មួយវិញទៀតពិតជាគួរឱ្យសរសើរចំពោះគូស្នេហ៍តារាចម្រៀងទាំងពីរក្នុងការជ្រើសរើសស្លៀកនូវឈុតបុរាណខ្មែរថតនៅលើវាលទឹកកកដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង ព្រោះមិនមែនជាភាពងាយស្រួលនោះទេខណៈអ្នកទាំងពីរក៏នៅតែអាចជម្នះបានដោយជោគជ័យ។



យ៉ាងណាមិញ វីដេអូ Pre-wedding របស់តារាចម្រៀងរ៉េប ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ទទួលបានការសរសើរព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកនៅក្នុងវិស័យសិល្បៈនូវភាពស្រស់ស្អាតព្រមជាមួយភាពសក្ដិសមរបស់អ្នកទាំងពីរ៕


គួរឱ្យដឹងផងដែរថា កាលពីពេលកន្លងទៅថ្មីៗ នេះអ្នកទាំងពីរបានរៀបចំកម្មវិធី Save The Date ដោយមានបណ្ដាមិត្តអ្នកសិល្បករជាច្រើននាក់បានចូលរួមជាសក្ខីភាពនៃការសុំរៀបការរបស់តារាចម្រៀង ជី ដេវីត ចំពោះអ្នកនាង ទេព បូព្រឹក្ស ដែលកម្មវិធីអាពាហ៍ពិពាហ៍នឹងរៀបចំធ្វើនៅថ្ងៃ៧ មិថុនា ២០២៥៕
ប្រភពរូបភាព ៖ Fb Tep Boprek























Account
Security
Favourite Content