Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញវត្តមានចូលរួមក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ថែមទាំងបានរាំលេងកម្សាន្តរបាំប្រពៃណីខ្មែរជាមួយភ្ញៀវបរទេសដែលមកកម្សាន្តក្នុងទឹកដីអង្គរនៃខេត្តសៀមរាបទៀតផង។

ទិដ្ឋភាពដ៏សែនរីករាយក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ទេសចរណ៍ក្នុងតំបន់ប្រវត្តិសាស្ត្រខេត្តសៀមរាបកាលពីម្សិលមិញនេះ មានបណ្ដាសិល្បករ សិល្បការិនីខ្មែរចម្រុះជាច្រើនចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះឃើញមានវត្តមានស្រីស្រស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលត្រូវបានមហាជនស្គាល់ថាជាម្ចាស់ជយលាភី Miss Grand Cambodia 2022 ក៏ដូចជា 5th Runner Up Miss Grand International 2022 ផងដែរ។
ស្ថិតក្នុងសំលៀកបំពាក់បែបប្រពៃណីខ្មែរ បវរកញ្ញាលំដាប់ប្រទេសរូបនេះបានបង្កើតបរិយាកាសដ៏សែនរីករាយតាមរយៈការរាំលេងកម្សាន្តរបាំប្រពៃណីខ្មែរដើម្បីជាទស្សនីយភាពបង្ហាញជូនបងប្អូនដែលបានមកទស្សនាដោយផ្ទាល់ក៏ដូចជាបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យបានស្គាល់ និងបានស្វែងយល់ពីវប្បធម៌ប្រពៃណីរបាំបុរាណរបស់ខ្មែរ។


ដោយឡែកក៏មានវត្តមានជនបរទេសសង្ហាម្នាក់បានស្ម័គ្ររាំរបាំប្រពៃណី គោះអង្រែជាមួយបវរកញ្ញារូបនេះ ដែលលោករាំបានយ៉ាងល្អគួរឱ្យកោតសរសើរ គួបផ្សំជាមួយស្រីស្អាតដែលរាំទល់មុខនឹងលោកទៀតផងនោះបានធ្វើឱ្យរបាំមួយនេះកាន់តែមានភាពរស់រវើក រីករាយ និងចង់ឱ្យរាំកម្សាន្ត។ ស្រីស្រស់កម្ពស់បាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានរាំរបាំគោះត្រឡោកផងដែរដើម្បីជាការកម្សាន្តបន្ថែមជូនទៅកាន់ទស្សនិកជន។





គួរបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវបានបង្កើតឡើង ដើម្បីផ្សព្វផ្សាយវប្បធម៌ទេសចរណ៍ក្នុងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ប្រវត្តិសាស្ត្រខេត្តសៀមរាបនេះតែម្ដង៕
សូមទស្សនាវីដេអូខាងក្រោម























Account
Security
Favourite Content