មានចេញមានចូល! រ៉េត ស៊ូហ្សាណា ក្លាយជាតារាចម្រៀងរបស់ផលិតកម្មបារមី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

គ្រាន់តែ​ឲ្យ​តម្រុយ​អ្នក​គាំទ្រ​ភ្លាម បារមី បាន​បញ្ចេញ​សមាសភាព​តារា​ចម្រៀង​ថ្មី​របស់​ខ្លួន​ភ្លែតតែម្ដង ក្រោយ​មួយ​រយៈ​ចុងក្រោយ​ផលិតកម្ម​ដ៏​ល្បី​មួយ​នេះ​មាន សិល្បករ​ចាកចេញ​ជា​បន្តបន្ទាប់។ សម្រាប់​តារា​ថ្មី​របស់ បារមី គឺ​ស្រី​ស្អាត រ៉េត ស៊ូហ្សាណា អតីត​តារា​ចម្រៀង​របស់​ហង្សមាស។

កាល​ពី​យប់មិញ បារមី​ បាន​ប្រកាស​ពី​ការ​ស្វាគមន៍​ចំពោះ​សិល្ប​ការិនីថ្មី រ៉េត ស៊ូហ្សាណា ហើយ​អ្នក​គាំទ្រ​នាង និង​ផលិតកម្ម​ផ្ទាល់​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​ដូចគ្នា ព្រោះ​មិន​ដែល​ដឹង​សោះថា​អតីត​បេក្ខភាព The Voice Cambodia រដូវកាល​ទី​២ រូប​នោះ ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​ចាស់​តាំងពី​ពេល​ណា​នោះ​ទេ។ ខណៈ​ដែល​សកម្មភាព​ការងារ​របស់​ម្ចាស់​បទ «សុំខុសមួយយប់» ជាមួយ​ក្រុម​ការងារ​ចាស់ និង​ផលិតកម្ម​រស្មី​ហង្សមាស លែង​​​ឃើញ​មាន​ជា​យូរ​មក​ហើយ ​គឺ​មាន​តែ​សកម្មភាព​ការងារ​ទោល និង​ការ​ទៅ​ដើរ​លេង​កម្សាន្ត​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​ខ្លួនឯង​តែ​ប៉ុណ្ណោះ។

មុន​ពេល​ប្រកាស​បើក​មុខ​នៅ បារមី សាមី​ខ្លួន​ឯណោះ​វិញ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា “អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ ដែល​អត់​បាន​ចេញ​ចម្រៀង​ថ្មី គិត​ថា​អ្នក​ទាំងអស់​គ្នា នឹង​ឆ្ងល់​ថា បាត់​ទៅ​ណា…កើត​អី? ម៉េច​អញ្ចឹង តែ​ឥឡូវ​ចង់​ប្រាប់​ថា តិច​ទៀត​គេ​មាន​អី surprise ហើយ​ណា​ មាន​អ្វី​ថ្មី និង​ពិសេស​ត្រៀម​បង្ហាញ​ឆាប់​ៗ​នេះ កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ណា 15.08.24”។ មិន​ត្រឹម​តែ​សំណេរ​ឡើយ តារា​ស្រី​ដ៏​ស្រស់​ស្អាត​រូបនេះ ក៏​បាន​បង្ហោះ​រូបភាព​កំពុង​ថត​សំឡេង​ប៉ុន្មាន​សន្លឹក​ថែម​ទៀត​ដែរ គ្រាន់តែ​ហ្វេន​មិន​នឹក​ស្មាន​ដល់​ថា​នាង ​ហក់​ទៅ​ បារមី ជាទ្រនំ​ថ្មី​នោះ​ឡើយ។

រ៉េត ស៊ូហ្សាណា ក្រោយ​បង្ហាញ​មុខ​នៅ បារមី អ្នក​គាំទ្រ​ពិតជា​ចង់​ឃើញ​ស្នាដៃ​ថ្មី​ឆាប់​ៗ ព្រោះ​ទ្រនំ​ថ្មី​នោះ​ពោរពេញ​ដោយ​ក្រុម​ការងារ​មាន​សមត្ថភាព និង​បែប​យុវវ័យ ត្រូវ​នឹង​នាង​តែម្ដង។ មួយ​វិញ​ទៀត ហ្វេន​សង្ឃឹម​ថា ហ្សាណា អាច​ចាប់ដៃ​គូ​ច្រៀង​ជាមួយ វណ្ណដា ដែល​សិល្បករ​ជ្រក​ក្រោម​ផលិតកម្ម​តែមួយ​ជាមួយ​គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ