សម្រាប់អ្នកដែលតាមដាន Fiyata ប្រាកដជាដឹងហើយថានាង គឺជាតារាស្រីម្នាក់ដែលនិយមស្លៀកពាក់ទាន់សម័យ និងសិចស៊ី ពេលទៅលេងសមុទ្រសមជាមួយរូបរាងដ៏ស្រឡូនស្អាត។ តែបើងាកទៅមើលការតុបតែងខ្លួនរបស់កូនស្រីតែម្នាក់របស់កវីនិពន្ធ ងិន ម៉ានីយ៉ា រូបនេះបែបបុរាណវិញ រឹតតែធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់បន្ថែមទៀត ព្រោះស្រស់ស្អាតមួយកម្រិតទៀត។


អំឡុងពេលបើក និងបិទនៃព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គេសង្កេតឃើញ Fiyata ឬ ថៃ នារីសុជាតា បានចូលរួមក្នុងនាមជានារីមគ្គុទ្ទេសក៍តំណាងប្រទេសថៃ ដើរកាន់ស្លាកនាំមុខឲ្យប្រទេសថៃ សម្រាប់ថ្ងៃបើកកីឡាប៉ារ៉ាហ្គេម។ ចំណែកថ្ងៃបិទ single mum រូបនោះគឺតុបតែងខ្លួនជានារីរបាំវិញម្ដង។
ថៃ នារីសុជាតា ផ្លាស់ប្ដូរពីការតុបតែងខ្លួនបែបសិចស៊ី មកជាបែបប្រពៃណី ធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាន ព្រោះនាងពិតជាប្លែកខ្លាំង បូករួមទាំងការរាំរបាំទៀត ពិតជានឹកស្មានមិនដល់មែន។ ម្ចាស់បទ “ស្រលាញ់ពេកបងបានចិត្ត” ថាការហាត់សមរាំរបាំមិនមានពេលយូរប៉ុន្មានឡើយ។
ការរាំរបាំថ្ងៃបិទព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមសម្រាប់ ថៃ នារីសុជាតា គឺមិនមែនជារឿងលំបាកពេកនោះទេ ត្បិតអីនាងគឺជា Freshies Girl លេខ២ ឆ្នាំ ២០១០ ដែលកាលប្រកួតបានឆ្លងកាត់វិញ្ញាសាររាំរបាំប្រពៃណី សម័យ និងការសម្ដែងជាច្រើនទៀត ទើបរាំបង្ហាញទៅបានយ៉ាងល្អ៕








រូបភាពថ្ងៃបិទកីឡាប៉ារ៉ាហ្គេម






សម្លៀកបំពាក់ថ្ងៃបើកកីឡាប៉ារ៉ាហ្គេម























Account
Security
Favourite Content