អ្នកច្នៃម៉ូដ អូលីវ៉ា គង់ រីកមុខមាត់ខ្លាំង ខណៈត្រៀមចេញទៅកម្មវិធីអន្តរជាតិបន្តបន្ទាប់

អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ catwalk លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ កំពុងរីកមុខរីកមាត់ខ្លាំង ក្រោយទទួលបានឱកាសចេញទៅកម្មវិធីអន្តរជាតិបន្តបន្ទាប់។ តួយ៉ាង តាមដែលបានដឹងមក អ្នកច្នៃម៉ូដពេញដោយសមត្ថភាពរូបនេះ បានកំពុងត្រៀមទៅចូលរួមកម្មវិធី Vietnam International Junior Fashion Week នៅ​សារមន្ទីរ​​ក្រុង​ហាណូយ ប្រទេសវៀតណាម នៅ​ថ្ងៃ​ទី ៥-៦ ខែ​សីហា ខាងមុខនេះ ដោយលោក​នឹង​នាំ ​collection ថ្មី ​២០ ​ឈុត​ជាមួយ​ ​concept ម៉ាក់​-កូន​ដើរ​ជា​គូ​នឹង​គ្នា​។ 

បន្ទាប់ពីនោះលោកក៏ត្រៀមទៅនាំសម្លៀកបំពាក់ ១៦ ឈុតផ្សេងទៀត ទៅចូលរួមកម្មវីធីដើរបង្ហាញម៉ូដលំដាប់អន្តរជាតិ Milan Fashion Week នៅប្រទេសអ៊ីតាលី នៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះផងដែរ ដែល​កាលបរិច្ឆេទនៃ​កម្មវិធី​​ដើរ​បង្ហាញគ្រោងធ្វើឡើង​​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា​ ឆ្នាំ ​២០២៣។ អូលីវ៉ា ធ្លាប់ប្រកាសប្រាប់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកថា សម្រាប់លោកគឺមានលទ្ធភាពនាំឈុតទៅដើរបង្ហាញត្រឹម ១៦ ​ប៉ុណ្ណោះ តែប្រសិនបើមានអ្នកចូលរួមសហការឧបត្ថម្ភ គឺលោកអាចនឹងយកទៅច្រើនជាងនោះក៏ថាបាន។

ក្រោយប្រកាសដំណឹងចេញទៅដើរម៉ូដនៅ វៀតណាម និងអ៊ីតាលី ហើយនោះ ស្រាប់តែថ្មីៗនេះ អូលីវ៉ា ប្រកាសឱ្យដឹងទៀតថា លោកបានក្លាយជាតារាគម្របមុខទស្សនាវដ្ដី គម្រប​​ទី៣ របស់ Magazine International មួយនៅ​វៀតណាម ដែលការងារនេះត្រៀមលេចរូបរាងឡើងនៅពេលខាងមុខនេះ។ ទាំងនេះជាសមិទ្ធផលកើតចេញពិតការខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់​លោក​តាំងពីបាតដៃទទេ រហូតមានកេរ្តិ៍ឈ្មោះ រីកមុខរីកមាត់ដូចសព្វថ្ងៃនេះ។ ហ្វេនៗអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងសិល្បករ-សិល្បការិនី បានចូលរួមអបអរភាពជោគជ័យអ្នកច្នៃម៉ូដនេះគ្រប់ៗគ្នា ថែមទាំងជំរុញទឹកចិត្តលោកឱ្យបន្តធ្វើការងារឱ្យបានល្អបំផុត ជាមុខមាត់សម្រាប់ប្រទេសកម្ពុជាយើង។

សូមជម្រាបថា គ្រូបង្រៀនដើរ Catwalk និងជាអ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះ ទើបតែបញ្ចប់កម្មវិធី​ Fashion Show ដ៏​ធំ​របស់​ខ្លួន​​ដោយ​ជោគជ័យ​កាល​ពីពេល​ថ្មីៗកន្លងទៅ​នេះ។ សម្លៀកបំពាក់ច្នៃបែប​សហសម័យ​​ផ្សារភ្ជាប់​ជាមួយ​​វប្បធម៌-អរិយធម៌​ខ្មែរ ប្រមាណជិត ​១០០ ​ឈុត ទទួលបានការស្ញើចសរសើរយ៉ាងខ្លាំងក្លា លើគំនិតច្នៃប្រឌិត និងប្រណីតភាពនៃសម្លៀកបំពាក់ទាំងអស់នោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម