TrueFest ជាការប្រគំតន្រ្តីថ្មីមួយទៀតរបស់តារាចម្រៀងរ៉េបវ័យក្មេងកំពុង ទទួលបានការគាំទ្រខ្លាំងរបស់ វណ្ណដា ដែលក្រុមហ៊ុន TrueMoney Cambodia បានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ បន្ទាប់ពីតារារ៉េប វណ្ណដា ក្លាយជាអ្នកតំណាងប្រចាំក្រុមហ៊ុននេះ។

មិនខុសពីការប្រគំតន្រ្តីមុនៗ ហ្វេនៗដែលជាអ្នកគាំទ្រ វណ្ណដា ភ្លូកទឹកភ្លូកដីបានសម្រុកទៅទស្សនាការប្រគំតន្រ្តីនោះដោយផ្ទាល់ និងទទួលយកភាពសប្បាយរីករាយជាមួយ idol ក្នុងចិត្តរបស់ពួកគេ។ មិនតែប៉ុណ្ណោះ តារាចម្រៀងរ៉េបមានប្រភពពីខេត្តព្រះសីហនុរូបនេះ ថែមទាំងចុះហត្ថលេខាទុកជាអនុស្សាវរីយ៍ជាមួយហ្វេនៗរបស់លោកទៀតផង។
គួរឱ្យភ្ញាក់ផ្អើល មួយថ្ងៃក្រោយចប់ការប្រគំតន្រ្តី TrueFest គេស្រាប់តែប្រទះឃើញបុរសម្នាក់ជាហ្វេនដែល វណ្ណដា បានសាក់រូបស៊ីញ៉េដែលម្ចាស់បទ “ROCKSTAR” ស៊ីញ៉េជាប់ដៃរបស់លោកតែម្តង បង្ហាញឱ្យឃើញពីទំហំចិត្តគាំទ្ រចំពោះសិល្បកររ៉េបរូបនេះយ៉ាងពេញទំហឹង។




អ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញបុរសជាម្ចាស់គណនីឈ្មោះ Makara Nhem បង្ហោះរូបសាក់ស៊ីញ៉េរបស់ វណ្ណដា៕




















































Account
Security
Favourite Content