សិល្បករ សិល្បការិនី ជាច្រើនរូបនឹងចូលរួមជាមួយ «ដំណើរកម្សាន្តសប្បុរសធម៌១០០K១០០កុមារ»

ដូចដែលប្រិយមិត្ត AMS Infotainment បានដឹង ក្នុងឱកាសទំព័រហ្វេសប៊ុករបស់ពួកយើងទទួលបានអ្នកគាំទ្ររហូតដល់ ១សែននាក់ «ដំណើរកម្សាន្តសប្បុរសធម៌១០០K១០០កុមារ» ត្រូវបានរៀបចំ ដើម្បីរៃអង្គាសស្វែងរកថវិកា និងជំនួយសប្បុរសធម៌ផ្សេងៗជួយដល់កុមារខ្វះខាតសម្ភារសិក្សានៅខេត្តសៀមរាប។

ក្នុងឱកាសដំណើរកម្សាន្តសប្បុរសធម៌ដ៏ពិសេសនេះ  ដៃគូ សហការផលិត អ្នកឧបត្ថម្ភ អ្នកគាំទ្រ ក្រុមការងារផលិតទាំងអស់ រួមទាំង សិល្បករ និងសិល្បការិនី ក៏ត្រូវបានអញ្ជើញឱ្យចូលផងដែរ។

សិល្បករ និងសិល្បការិនី ដ៏មានទេពកោសល្យ ជាច្រើនរូប​ដែលធ្លាប់មានវត្តមាន និងបង្ហាញស្នាដៃល្បីៗនៅ AMS Infotainment ដែលនឹងចូលរួមបង្កលក្ខណៈរីករាយជាមួយនឹងពួកយើងមានដូចជា លោក សឿន ដារ៉ុង, កញ្ញា កាម៉ុន រ៉ាត់, លោក យ៉ុង ឃន់, លោក ឡាយ ប៉ុនឡេង នារីចល័តចរ និងសិប្បករសិល្បការនីមួយចំនួនទៀត។

គួរបញ្ជាក់ថា «ដំណើរកម្សាន្តសប្បុរសធម៌១០០K១០០កុមារ» នឹងជួយដល់កុមារចំនួន ១០២នាក់ កំពុងស្ថិតនៅក្រោម ស្ថានភាពពិបាក និងខ្វះសម្ភារសិក្សា នៅសាលាបឋមសិក្សាពពេល ក្បែរជើងភ្នំគូលែន ខេត្តសៀមរាប។

ចំពោះមូលនិធិ លោកអ្នកអាចចូលរួមជាមួយពួកយើងបានជា សម្ភារសិក្សា ឯកសណ្ឋានសិស្ស សម្ភារកីឡា មធ្យោបាយធ្វើដំណើរ និងទីតាំងសម្រាប់ក្រុមការងាររៀបចំកម្មវិធីជាដើម។

ទំនាក់ទំនងចូលរួមតាមរយៈ Mr. YIN Visak៖ 089 777 124/ 060 777 332 (Sales and Marketing Manager) ឬចូលទៅកាន់ដំណ https://infotainment.ams.com.kh/charity-100k/៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា