ជាលើកដំបូងដែលគេឃើញបវរកញ្ញារាងខ្ពស់ស្រឡះ កុយ អេនណា ចាប់កាន់ម៉ៃក្រូហ្វូនធ្វើពិធីការិនីកម្មវិធីប្រកួតឈុតតំណាងជាតិ Miss Grand Cambodia 2024 ក្រោយពីនាងលេចមុខធ្វើ MC ថ្ងៃ close door interview កាលពីពេលថ្មីៗកន្លងទៅ។ រឹតតែគួរឱ្យចាប់អារម្មណ៍ កំលោះសង្ហា Summer ជាដៃគូរបស់ អេនណា សម្រាប់ការប្រកួត Miss Grand Cambodia 2024 កាលពីយប់ថ្ងៃទី ៨ ខែមិថុនា កន្លងទៅ។

អេនណា និង Summer ចាប់ដៃសហការគ្នាយ៉ាងល្អសម្រាប់ដំណើរការកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៤ រហូតកម្មវិធីប្រកួតឈុតតំណាងជាតិបញ្ចប់ទៅដោយរលូន និងជោគជ័យបំផុត។


ក្នុងនោះ 1st Runner up Miss Grand Cambodia 2023 ជាអ្នកសម្របសម្រួលភាសាខ្មែរ ខណៈដែល Summer ជាអ្នកសម្របសម្រួលភាសាអង់គ្លេស។ លើកដំបូង អេនណា ហាក់រៀងឆ្គង និងរឹងពាក្យបន្តិច តែនាងមានភាពបត់បែន អាចគ្រប់គ្រងស្ថានការណ៍ចំពោះមុខយ៉ាងប្រសើរ ធ្វើឱ្យហ្វេនៗសរសើរនាងព្រាតតែម្តង គួបផ្សំថ្វីមាត់ភាសាអង់គ្លេសរបស់ Summer ធ្វើឱ្យ MC ទាំងពីរមើលទៅស៊ីគ្នាល្អតែម្តង សូម្បីតែការតុបតែងសម្លៀកបំពាក់ក៏មើលទៅមានភាពទំនើប ស៊ីវិល័យស័ក្តិសមពិធិករ-ពិធីការិនីអាជីពតែម្តង។
ទន្ទឹមការលើកសរសើរ ហ្វេនៗក៏សំណូមពរឱ្យ Summer និង កុយ អេនណា ពង្រឹងសមត្ថភាពបន្ថែមឱ្យកាន់តែល្អប្រសើរជាងនេះផងដែរ ដើម្បីមានឱកាសក្តោបតំណែង MC កម្មវិធីផ្សេងៗទៀត៕
























































Account
Security
Favourite Content