ទីបំផុត ម្ចាស់បទ «កំលោះស្រុកខ្មែរ» វណ្ណថាន បើកបង្ហាញមុខគូស្នេហ៍ជាផ្លូវការហើយ។ ពិធីភ្ជាប់ពាក្យរបស់លោកនិងគូដណ្ដឹងធ្វើឡើងយ៉ាងអធិកអធមដោយមានការចូលរួមពីបងប្អូនសាច់ញាតិព្រមទាំងមិត្តរួមអាជីពជាច្រើន។

នាថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២៥ តារាចម្រៀងពូកែឧបករណ៍តន្ត្រីខ្មែរ វណ្ណថាន បានបង្ហាញមុខគូដណ្ដឹងរបស់លោកតាមរយៈពិធីភ្ជាប់ពាក្យដែលរៀបចំឡើងទៅតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ។ កម្មវិធីភ្ជាប់ពាក្យរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសិល្បករក្នុងស្រុកល្បីៗជាច្រើនរូបដូចជា តារារ៉េបល្បីឈ្មោះ វណ្ណដា , នរិទ្ធ , យូហៃ , ស៊ូហ្សាណា , SOPHIA , G Meng , DJ ក្ដិប ព្រមទាំងមិត្តរួមអាជីពជាច្រើននាក់ទៀតផងដែរ។ ជាមួយគ្នានេះ បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមបានចូលរួមអបអរសាទរចំពោះរូបលោកនិងគូដណ្ដឹង ព្រមទាំងបានបង្ហាញក្ដីរីករាយនិងទន្ទឹងថ្ងៃពិសេសរបស់អ្នកទាំងពីរនាពេលឆាប់ៗខាងមុខនេះ៕












រូបភាព ៖ G7 Photography























Account
Security
Favourite Content