អស់ចិត្ដមែនទែន! Kathryn ចុច Unfollow អតីតមិត្ដប្រុស Daniel លើ IG ហើយ

ការប្រកាសចែកផ្លូវគ្នារបស់គូស្នេហ៍ល្បីល្បាញប្រចាំប្រទេសហ្វីលីពីន គឺ Kathryn Bernardo និង Daniel Padilla បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការ​សោក​​ស្ដាយខ្លាំង ដោយសារតែមើលចិត្ដថ្លើមគ្នាអស់រយៈពេលជាង ១០ ឆ្នាំទៅហើយ។ ស្របពេលដែលលេចពាក្យចចាមអារ៉ាមជនទី៣ ចូលមកជ្រៀតជ្រែកស្នេហាទៀតនោះ កាន់​តែធ្វើឲ្យរឿងអ្នកទាំងពីរក្លាយជាប្រធានបទក្ដៅត្រូវបានគេលើកយកមកពិភាក្សាពាសពេញអ៊ីនធើណេត។

នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ កម្មវិធីទទួលពានរង្វាន់ធំ AAA ( Asia Artist Awards) បានធ្វើឡើងនៅលើទឹកដីប្រទេសហ្វីលីពីន ដោយមានតារាសម្ដែងជាច្រើនជុំវិញតំបន់អាស៊ី និងតារាចម្រៀងខេប៉ុប បានមកចូលរួមក្នុងកម្មវិធីមួយនេះ។ ក្នុងចំណោមនោះ អតីតគូស្នេហ៍ដ៏ល្បីល្បាញ Kathryn Bernardo និង Daniel Padilla ក៏បានចូលរួមជាមួយ​គ្នាផងដែរ។ អ្នកទាំងពីរចូលរួមតំណាងឲ្យរឿងភាគដែលខ្លួនសម្ដែង និងឈ្នះពានរង្វាន់ Fabulous Award (Television)។

អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលព្រមទាំងរីករាយនោះ អ្នកទាំងពីរនៅតែបន្ដបង្ហាញភាពសិ្នទ្ធស្នាល និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ជាមួយគ្នាដែរ អតីតគូស្នេហ៍ទាំងពីរក៏បានដើរបណ្ដើរគ្នាយ៉ាងស្និទ្ធស្នាលនៅខាងក្រោមឆាកផងដែរ។ ជាពិសេស Daniel Padilla ថែមទាំងបានយកអាវក្រៅដណ្ដប់ឲ្យ Kathryn ថែម​ទៀត​ផង។ បើទោះជាចែកផ្លូវគ្នាហើយក្ដី អ្នកពីរក៏នៅតែបង្ហាញភាពស្និទ្ធស្នាលច្រានចោលពាក្យចចាមអារ៉ាមមានជម្លោះនឹងគ្នា។

ទង្វើ​ទាំង​នោះ​ធ្វើឲ្យ​អ្នក​គាំទ្រ​នៅតែ​មាន​សង្ឃឹម​ថា​អ្នក​ទាំង​ពីរ​នៅ​មាន​ឱកាស​វិល​មក​ជុំ​គ្នា​ម្ដង​ទៀត ហើយ​អ្នក​គាំទ្រ​តែតែ​ឆ្ងល់​ថា តើ Kathryn និង Daniel បែក​គ្នា​ហើយ ត្រូវ​គ្នា​វិញ ឬ​យ៉ាង​ណា?​ ដើម្បី​ឲ្យ​អស់​ចម្ងល់ តួឯក​ស្រី​រឿង “វាសនា​នាងម៉ារ៉ា ក្លារ៉ា” បានចុច Unfollow អតីតមិត្ដប្រុស ជា​ការ​បញ្ជាក់​ថា ពួកគេ​ពិតជា​ដើរ​ផ្លូវ​រៀង​ខ្លួន​មែន។​

គួរបញ្ជាក់ថា គូស្នេហ៍មួយគូនេះបានប្រកាសចែកផ្លូវគ្នាកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្រោយលេចពាក្យចចាមអារ៉ាមស្នេហាប្រេះឆាជាបន្ដបន្ទាប់។ ប៉ុន្ដែអ្នកទាំងពីរនៅតែសន្យាធ្វើជារាប់អានគ្នា និងបន្ដខិតខំប្រឹងប្រែងបង្កើនសមត្ថភាពធ្វើយ៉ាងណានាំយកអ្វីដែលថ្មីមកជូនមហាជន និងអ្នកគាំទ្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ