កូនខ្មែរដែលកំពុងធ្វើការផលិតបទចម្រៀង និងប្រកបអាជីពនៅលើទឹកដីអាមេរិក N.John ទើបតែបញ្ចេញ បទថ្មី “Feel Like This” ដោយមានការចូលរូមសម្ដែងពីម៉ូដែលស្រី វ័យក្មេង Alyssa Santos មានសម្រស់ស្រស់ស្អាត ហើយនាងក៏ជាអ្នករាំធ្លាប់សហការជាមួយកំពូលតារាល្បីៗជុំវិញពិភពលោក។ បទនោះដែរ N.John បានបញ្ចូលនិមិត្តសញ្ញាខ្មែរក្នុងនោះដែរ។

សម្រាប់បទថ្មីនេះ N.John បានបញ្ចូលទង់ជាតិខ្មែរនៅក្នុង MV របស់ខ្លួន ដោយកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ប៉ាក់ទង់ជាតិនៅលើអាវក្រៅ។ នេះបង្ហាញយ៉ាងច្បាស់ថា N.John កំពុងតែលើកស្ទួយប្រទេសកំណើតខ្លួននៅទឹកដីមហាអំណាចពិភពលោក។
បើទោះជាកន្លងមក N.John ទទួលបានការរិះគន់ជាច្រើន ទាក់ទងនឹងការទម្លាក់ចម្រៀងថ្មី ហើយចៃដន្យចំថ្ងៃមានភាពតានតឹង ដែលថៃបំពានមកលើខ្មែរ។ អ្នករិះគន់តែងលើកឡើងថា N.John ឆ្លៀតឱកាសក្នុងពេលស្រុកទេសមានសភាពការណ៍មិនល្អ បញ្ចេញវីដេអូបែបកម្សាន្ត ស្នេហាផ្អែមល្ហែម មិនសមកាលៈទេសៈសោះតែម្ដង ព្រោះពេលនោះម្នាក់ៗកំពុងតាមដានបណ្ដាញសង្គម។
ទោះជាមានការរិះគន់ តែ N.John មិនដែលតបត ឬបកស្រាយអ្វីឡើយ ដោយអ្នកគាំទ្របានចេញមុខមកការពារលោកបានលើកឡើងថា N.John ធ្វើការក្រៅប្រទេស ហើយធ្វើនៅក្រោមក្រុមហ៊ុនដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ដូចនេះវីដេអូ សុទ្ធតែជាកាលវិភាគទុកជាមុន សិទ្ធិសម្រេចមិនមែននៅលោកឡើយ។

សុវត្ថិ មុន្នីនាគ មិនភ្លេចជាតិឡើយ ឆ្លៀតបញ្ជ្រាប និងបង្ហាញអ្វីដែលជាខ្មែរឲ្យបរទេសស្គាល់ដូចជាទង់ជាតិខ្មែរនៅខាងក្រោយអាវរបស់លោកក្នុង MV នោះ។ រឿងនេះធ្វើឲ្យអ្នកគាំទ្រនៅប្រទេសកំណើតចង់ឃើញ ព្រមទាំងប្ដូរការគិតមិនល្អចំពោះ N.John ឡើងវិញ៕
រូបភាព៖ N.John























Account
Security
Favourite Content