N.John បញ្ចូលទង់ជាតិខ្មែរទៅក្នុងបទថ្មី “Feel Like This”

កូនខ្មែរ​ដែល​កំពុង​ធ្វើការ​ផលិត​បទ​ចម្រៀង និង​ប្រកប​អាជីព​នៅ​លើ​ទឹក​ដី​អាមេរិក N.John ទើប​តែ​បញ្ចេញ ​បទ​ថ្មី “Feel Like This” ដោយ​មាន​ការ​ចូលរូម​សម្ដែង​ពី​ម៉ូដែល​ស្រី ​វ័យ​ក្មេង Alyssa Santos មាន​សម្រស់​ស្រស់​ស្អាត ហើយ​នាង​ក៏​ជា​អ្នក​រាំ​ធ្លាប់​សហការ​ជាមួយ​កំពូល​តារា​ល្បី​ៗ​ជុំវិញ​ពិភពលោក។ បទនោះដែរ N.John បាន​បញ្ចូល​និមិត្តសញ្ញា​ខ្មែរក្នុងនោះ​ដែរ។

សម្រាប់​បទ​ថ្មី​នេះ N.John បាន​​បញ្ចូល​ទង់ជាតិ​ខ្មែរ​នៅ​ក្នុង MV របស់​ខ្លួន ដោយ​កូន​ប្រុស​ទី​២​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ប៉ាក់​ទង់ជាតិ​នៅ​លើ​អាវក្រៅ។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា N.John កំពុង​តែ​លើក​ស្ទួយប្រទេស​កំណើត​ខ្លួន​នៅ​ទឹកដី​មហាអំណាច​ពិភពលោក។

បើ​ទោះ​ជា​កន្លង​មក N.John ទទួល​បាន​ការ​រិះគន់​ជាច្រើន ទាក់ទង​នឹង​ការ​ទម្លាក់​ចម្រៀង​ថ្មី ហើយ​ចៃដន្យ​ចំ​ថ្ងៃ​មាន​ភាព​តានតឹង ដែល​ថៃ​​បំពាន​មក​លើ​ខ្មែរ។ អ្នក​រិះគន់​តែង​លើក​ឡើង​ថា N.John ឆ្លៀត​ឱកាស​ក្នុង​ពេល​ស្រុក​ទេស​មាន​សភាពការណ៍​មិន​ល្អ ​បញ្ចេញ​វីដេអូ​បែប​កម្សាន្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្នេហា​ផ្អែមល្ហែម មិន​សម​កាលៈទេសៈ​សោះ​តែម្ដង ព្រោះពេលនោះ​ម្នាក់​ៗ​កំពុងតាមដាន​បណ្ដាញសង្គម។

ទោះ​ជា​មាន​ការ​រិះគន់ តែ N.John មិន​ដែល​តបត ឬ​បកស្រាយ​អ្វី​ឡើយ ដោយ​អ្នក​គាំទ្រ​បាន​ចេញ​មុខ​មក​ការពារ​លោក​បាន​លើកឡើង​ថា N.John ធ្វើការ​ក្រៅ​ប្រទេស ហើយ​ធ្វើ​នៅ​ក្រោម​ក្រុមហ៊ុនដែលមានច្បាប់​ទម្លាប់​ត្រឹមត្រូវ ដូចនេះ​វីដេអូ សុទ្ធតែ​ជា​កាលវិភាគ​ទុក​ជាមុន សិទ្ធិ​សម្រេច​មិនមែន​នៅ​លោក​ឡើយ។

សុវត្ថិ មុន្នីនាគ ​មិន​ភ្លេចជាតិ​ឡើយ ឆ្លៀត​​បញ្ជ្រាប និង​បង្ហាញ​អ្វី​ដែល​ជា​ខ្មែរ​ឲ្យ​បរទេស​ស្គាល់​ដូច​ជា​ទង់ជាតិ​ខ្មែរ​នៅ​ខាង​ក្រោយ​អាវ​របស់​លោក​ក្នុង MV នោះ។ រឿង​នេះ​ធ្វើឲ្យ​អ្នក​គាំទ្រ​នៅ​ប្រទេស​កំណើតចង់ឃើញ ព្រម​ទាំង​ប្ដូរ​ការ​គិត​មិន​ល្អ​ចំពោះ ​N.John ឡើងវិញ៕

រូបភាព៖ N.John



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *