អ្នកគាំទ្រព្រួយបារម្ភ ខណៈសិល្បករ HYBE រងរបួសជើងធ្ងន់ធ្ងរជាបន្ដបន្ទាប់

មួយរយៈចុងក្រោយនេះព័ត៌មាននៃការរងរបួសធ្ងន់ធ្ងររបស់សិល្បករក្រោមក្រុមហ៊ុន HYBE បានកើនឡើងជាបន្ដបន្ទាប់ដែលធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទោះបីជាមានកាលវិភាគដ៏មមាញឹកយ៉ាងណាក្ដី ពួកគេនៅតែព្យាយាមបង្ហាញមុខ និងចូលរួមឱ្យបានគ្រប់សកម្មភាពក្នុងកាលវិភាគ ដោយនេះហើយគឺជាកង្វល់ធំមួយសម្រាប់អ្នកគាំទ្រ។ ជាក់ស្ដែងស្ថានភាពថ្មីៗរបស់ពួកគេរួមមាន៖

១. Beomgyu សមាជិកក្រុម TXT

ថ្មីៗនេះរូបភាពរបស់ Beomgyu ប្រើឈើច្រត់នៅអាកាសយានដ្ឋានដើម្បីធ្វើដំណើរទៅប្រទេសជប៉ុនត្រូវបានអ្នកលេងអ៊ីនធឺណេតចែកចាយបន្ដគ្នាជាច្រើនដែលធ្វើឱ្យរឿងមួយនេះក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ។ បើទោះបីជាពេលនោះ លោកហាក់មានភាពរអាក់រអួលបន្ដិចក្ដី ក៏លោកនៅតែរក្សាស្នាមញញឹមជូនអ្នកគាំទ្រដដែល។

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Big Hit Music បានប្រកាសថាតារាចម្រៀងវ័យក្មេងរូបនេះមានបញ្ហារបួស ក ជើងធ្ងន់ធ្ងរដែលធ្វើឱ្យខកខានមិនបានចូលរួមក្នុងសកម្មភាពមួយចំនួន។ បច្ចុប្បន្ននេះលោកបានចាប់ផ្ដើមវិលត្រលប់មកចូលរួមសកម្មភាពជាក្រុមវិញ ប៉ុន្តែមិនមែនទាំងស្រុងនោះទេ។ TXT ត្រូវបានគេស្គាល់ដោយសារក្បាច់រាំដ៏ខ្លាំងរបស់ពួកគេនៅក្នុងក្រុមខេប៉ុបជំនាន់ទី ៤ ដូច្នេះហើយអ្នកគាំទ្រក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបួសជើងរបស់ Beomgyu ។

២. Wonhee សមាជិកក្រុម ILLIT

មិនត្រឹមតែក្រុមចម្រៀងផ្នែកបុរសប៉ុណ្ណោះទេ សូម្បីតែក្រុមចម្រៀងនារីថ្មី ILLIT ក៏ត្រូវបានគេលើកបញ្ហាគួរឱ្យព្រួយបារម្ភ ខណៈ Wonhee ក៏មានបញ្ហារបួសជើងខាងស្ដាំរបស់នាងផងដែរ។ ចាប់តាំងពី Weverse Con 2024 នៅដើមខែមិថុនាមក សមាជិកក្រុម ILLIT Wonhee បានរងរបួសជើងម្ខាង។ ដូច្នេះ BELIFT LAB បានប្រកាសថា តារាចម្រៀងរូបនេះនឹងអង្គុយសម្តែងដោយសារជើងរបស់នាងមានការឈឺចាប់។

ការព្រួយបារម្ភមានឡើងកាន់តែច្រើន នៅពេលដែលអ្នកគាំទ្រមានឃើញ Wonhee ប្រើឈើច្រត់នៅអាកាសយានដ្ឋាន ប៉ុន្តែនាងនៅតែព្យាយាមចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ និងសម្ដែងជាមួយ ILLIT។

៣. Hyein សមាជិកក្រុម NewJeans

នៅក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន ADOR បានប្រកាសភ្លាមៗថាសមាជិកក្មេងជាងគេក្នុងក្រុម NewJeans ត្រូវផ្អាកសកម្មភាពបណ្ដោះអាសន្នដោយសារបញ្ហាសុខភាព។ ការផ្អាកសកម្មភាពនេះផងដែរគឺមានរយៈពលជាង ២ ខែមកហើយបើរាប់មកដល់ពេលបច្ចុប្បន្ន។ ជាក់ស្ដែងដោយសារតែរបួសជើងទើប Hyein មិនអាចចូលរួមក្នុងការផ្សព្វផ្សាយរបស់ NewJeans សម្រាប់ការត្រលប់មកវិញរបស់ពួកគេ How Sweet បានទេ។ យ៉ាងណាមិញ នៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងនៅ Tokyo Dome Hyein ត្រូវបានគេប្រទះឃើញប្រើប្រាស់ឈើច្រត់ដើម្បីព្យាយាមមកចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ដែលធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតមានការរំជួលចិត្តយ៉ាងខ្លាំងក្រោយឃើញការលះបង់របស់នាង និងសមាជិកទាំង ៥ ត្រលប់មកជួបជុំគ្នាវិញ។

៤. S.Coups, Jeonghan និង The8 សមាជិកក្រុម SEVENTEEN

នៅពេលរំឭកដល់ក្រុមខេប៉ុបដែលមានរបួស គេមិនអា​ចរំលងក្រុម SEVENTEEN បាននោះទេដោយក្នុងនោះមានសមាជិកដល់ទៅ ៣ ឯណោះដែលជួបបញ្ហារបួសជើងធ្ងន់ធ្ងរ។ ជាដំបូងឡើយគឺកូនច្បង S.Coups និង Jeonghan បានរងរបួសយ៉ាងធ្ងន់ធ្ងរដែលទាមទារឱ្យមានការវះកាត់ និងផ្អាកសកម្មភាពអស់ពេលជាយូរ ហើយទើបតែអាចត្រលប់មកចាប់ផ្ដើមសកម្មភាពជាក្រុមវិញនៅចុងខែមីនា។ ក្នុងចំណោមអ្ន​កទាំងពីរ S.Coups មានរបួសសរសៃពួរធ្ងន់ធ្ងរខ្លាំងជាងគេដោយហេតុផលមួយនេះគឺគ្រប់គ្រាន់នឹងការលើកលែងកាតព្វកិច្ចបម្រើយោធា។ រហូតមកដល់ពេលបច្ចុប្បន្ន សមាជិកកូនបងរូបនេះនៅតែមិនអាចសម្ដែងក្បាច់រាំខ្លាំងៗបានឡើយ។

សមាជិកចុងក្រោយគឺ The8 ដោយមុនពេល Weverse Con 2024 បានប្រទះឃើញលោកប្រើឧបករណ៍ទ្រជើងដើម្បធ្វើដំណើរ។ តារាចម្រៀងរូបនេះក៏បានចែករំលែកថារបួសរបស់លោកបានរើឡើងវិញដោយសារតែកាលវិភាគដ៏មមាញឹកដែលរារាំងលោកពីការបញ្ចេញក្បាច់រាំខ្លាំងដូចគ្នា។ ក្នុងរយៈពេលជាង ២ ខែមកនេះ SEVENTEEN មានកម្មវិធីជាច្រើនរួមមានការប្រគំតន្រ្តីទេសចរណ៍ កម្មវិធី Weverse Con 2024 ការចូលរួមនៅអង្គការយូណេស្កូ និងការសម្ដែងនៅមហោស្រព Glastonbury ធ្វើឱ្យអ្នកគាំទ្ររាប់លានអ្នកព្រួយបារម្ភជាខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន