ចូលខែថ្មីភ្លាម! តួស្រី សៀវ ឡុងនី ស្លៀកមួយឈុតស្រស់ស្អាតខ្លាំងដូចកូនក្រមុំ

តារាស្រីជើងចាស់ Carman Lee ឬតួស្រី សៀវ ឡុងនី បានក្លាយជាទីចាប់អារម្មណ៍របស់មហាជនយ៉ាងខ្លាំង ក្រោយរូបនាងបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងឈុតរ៉ូបពណ៌ស ដែលមើលទៅស្រស់ស្អាតយ៉ាងខ្លាំង។

រូបនាងបានបង្ហោះស្លៀករ៉ូបពណ៌សយ៉ាងស្រស់ស្អាត ដោយដៃមានកាន់ផ្កាមួយបាច់។ ការបង្ហោះរូបនេះគឺសម្រាប់អបអរ និងស្វាមគមន៍ខែ ថ្មី ខែ កក្កដា។ មតិជាច្រើនបានលើកឡើងនាងពិតជាស្រស់ស្អាត និងមើលទៅដូចជាកូនក្រមុំមួយរូបដែលត្រៀមចូលរោងមង្គលសាងគ្រួសារ។ ស្របពេលជាមួយគ្នាដែរ ក៏មានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា នាងបានលួចរៀបការស្ងាត់ៗ និងបង្ហោះរូបភាពនេះសម្រាប់ជាតម្រុយ។ តែទោះជាយ៉ាងណាក្ដី មិនមានការបកស្រាយអ្វីឡើយចំពោះរឿងមួយនេះ។

Carman Lee ជាតារាស្រីជើងចាស់ម្នាក់ដែលតែងត្រូវគេសរសើរពីរូបសម្រស់ ដោយនាងមានវ័យ ៥៧ ឆ្នាំទៅហើយ តែរូបសម្រស់នៅក្មេងជាងវ័យសឹងមិនគួរឱ្យជឿ។ បច្ចុប្បន្ន នាងជាតារាស្រីម្នាក់ដែលផ្ដោតសំខាន់លើការងារ និងតែងតែបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្ដជាច្រើន។ រូបនាងធ្លាប់មានចំណងស្នេហាដ៏យូរអង្វែងមួយជាមួយអ្នកជំនួញម្នាក់ រហូតដល់ទៅរយៈពេលជាង ១០ ឆ្នាំ តែក្រោយមកអ្នកទាំងពីរក៏ត្រូវដើរដល់ផ្លូវបំបែក។ ចាប់តាំងពីបែកគ្នាជាមួយអតីតមិត្ដប្រុស តារាស្រី Carman Lee ហាក់គ្មានអារម្មណ៍ផ្ដោតលើស្នេហាឡើយ។ មួយថ្ងៃៗ នាងចំណាយពេលផ្ដោតលើជីវិតខ្លួនឯង រៀនអ្វីដែលថ្មី ជាពិសេស ការហាត់ប្រាណថែរក្សាសុខភាព និងសម្រស់ បានក្លាយជារឿងដែលនាងចូលចិត្ដ ព្រមទាំងចំណាយពេលវេលាយ៉ាងច្រើនធ្វើវាជាប្រចាំ។ ដូច្នេះ នៅពេលដែលនាងស្លៀករ៉ូបពណ៌ស ដ៏ស្រស់ស្អាតបែបនេះ ធ្វើឲ្យមនុស្សជាច្រើនលើកឡើងថា នាងនឹងមានសម្រស់ស្រស់ស្អាតខ្លាំងបំផុតនៅថ្ងៃរៀបការរបស់ខ្លួន។

គួរបញ្ជាក់ថា តារាស្រី Carman Lee បានចូលប្រឡូកក្នុងសិល្បៈដំបូងក្នុងទសវត្សឆ្នាំ ៩០ ក្រោយបង្ហាញខ្លួនក្នុងរឿង “The Condor Heroes” ឆ្នាំ ១៩៩៥ សម្ដែងជាតួអង្គ សៀវ ឡុងនី ធ្វើឲ្យនាងចាប់ផ្ដើមមានភាពល្បីល្បាញខ្លាំង។ ជាបន្ដបន្ទាប់ នាងបានបង្ហាញខ្លួនក្នុងរឿងល្បីៗ ជាច្រើនដូចជា Demi Gods and Semi Devils, Legend of Wolf, Legendary Fighter និងផ្សេងៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ