2NE1 ជាក្រុមចម្រៀងខេប៉ុបជំនាន់ទី ២ ដែលមានភាពល្បីល្បាញខ្លាំង បើទោះជាផ្អាកសកម្មភាពជាក្រុមក៏នៅមានអ្នកគាំទ្រជាច្រើនលួចសង្ឃឹមថាថ្ងៃណាមួយ សមាជិកទាំង ៤ អាចត្រឡប់មកចេញចម្រៀងរួមគ្នាសាជាថ្មីម្ដងទៀត។

នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៤ អ្នកគាំទ្ររបស់ក្រុមចម្រៀងនារី 2NE1 កំពុងសង្ស័យថា សមាជិកទាំង ៤ កំពុងរៀបចំអ្វីថ្មីប្លែកជាកាដូសម្រាប់គម្រប់ខួប ១៥ ឆ្នាំ នៃការចេញចម្រៀងជាផ្លូវការ។ អ្នកគាំទ្របានលើកឡើងថា CL ជាតារាស្រីដែលមិនសូវបង្ហាញសកម្មភាពលើបណ្ដាញសង្គមឡើយ ប៉ុន្ដែថ្មីៗ នេះ នាងតែងជជែកលេង និងឆ្លើយឆ្លងជាមួយអ្នកគាំទ្រ។ រូបនាងថែមទាំងបានបញ្ជាក់ប្រាប់ថា នាងត្រៀមខ្លួនណាត់ជួបជាមួយអ្នកដឹកនាំលោក Seo HyunSeung។ លោក Seo HyunSeung គឺជាអ្នកដឹកនាំថតវីដេអូចម្រៀងរបស់ក្រុមចម្រៀង 2NE1 ជាច្រើនរួមមាន “I Am The Best”, “Try To Follow Me” និង “Scream” និងបទផ្សេងៗ ជាច្រើនទៀត។


មួយវិញទៀត មួយរយៈចុងក្រោយនេះ សមាជិកក្រុម 2NE1 ក៏ចេញណាត់ជួបគ្នាជាបន្ដបន្ទាប់ ជាហេតុធ្វើឲ្យអ្នកគាំទ្រសង្ស័យថា អ្នកទាំងបួនកំពុងត្រៀមអ្វីពិសេសជាមិនខាន។ ជាពិសេស សមាជិក ៣ រូបរបស់ 2NE1 គឺ CL, Minzy និង Sandara Park សុទ្ធតែបង្ហោះរូបមានពាក់វែនតាដងខ្មៅ ដែលធ្វើឲ្យគេជឿថា អាចទាក់ទងនឹងស្ទីលចម្រៀងថ្មី។



គួរបញ្ជាក់ថា ខែ ឧសភា ឆ្នាំ ២០២៤ គឺជាគម្រប់ខួប ១៥ ឆ្នាំនៃការចេញច្រៀងជាផ្លូវការរបស់ក្រុមចម្រៀង 2NE1។ ក្រុមចម្រៀងមួយនេះ បង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៩ ជាមួយបទចម្រៀងមានចំណងជើង “Fire”។ បទចម្រៀងមួយនេះធ្វើឲ្យក្រុម 2NE1 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងឈ្នះពានរង្វាន់ជាច្រើន៕
























Account
Security
Favourite Content